លោកវរសេនីយ៍ឯក ឆឹង រតនៈ​ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និងជាអនុប្រធានគណៈ​ក​​​ម្មាធិការសមាគមន៍មិត្តមូលដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ

32

ខេត្តតាកែវ ៖ លោកវរសេនីយ៍ឯក ឆឹង រតនៈ​ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និងជាអនុប្រធានគណៈ​ក​​​ម្មាធិការសមាគមន៍មិត្តមូលដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ ខេត្តតាកែវ ។

អមដំណេីរដោយក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោក អធិការ លោក នាយប៉ុស្តិ៍នគរបាលសង្កាត់រកាក្នុង នៃអធិការ​ដ្ឋា​ននគរបាល ក្រុងដូនកែវ ខេត្តតាកែវ អញ្ជេីញ ចុះប្រគល់ថវិកាសមាគមនមិត្តនគរបាលជាតិចំនួន៦.០០០.០០០(ប្រាំមួយ​លា​ន​រៀល)ព្រមទាំងថវិកាផ្ទាល់ខ្លួនរបស់លោក ឧត្តមសេនីយ៍ទោ ស្នងការចំនួន(៥០ម៉ឺនរៀល)សម្ភារៈគ្រឿងបរិភោគ ឧបភោគរួមមាន ៖

អង្ករ២បាវ ស្មេីនឹង១០០kg ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ដោយឡែកថវិកាមិត្តរួមការងារចំនួន(៧៨ម៉ឺនរៀល)ប្រគល់ជូនដល់លោក ស្រី អូន អេង ត្រូវជាភរិយាសព លោក វរសេនីយ៍ត្រី សុខ ថាច ឋានៈនាយផ្នែក ស៊ើបការខាងក្រៅ នៃការិយាល័យសន្តិសុខផ្ទៃក្នុង ដែលទទួលមរណៈភាពថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយ(ជំងឺកាំងបេះដូង)ស្ថិតនៅភូមិព្រៃព្រហ្ម សង្កាត់រការក្នុង ក្រុងដូនកែវ ខេ​​​​​​​ត្តតាកែវ ដោយមានការចូលរួមពី ៖

លោក ឧត្តមសេនីយ៍ត្រី គង់ សំអូន ស្នងការរង ទទួលផែនសេនាធិការ លោក ឧត្តមសេនីយ៍ត្រី ឈុន សារ៉េត ស្នងការរង ទទួល​ផែ​​​នការងារ សន្តិសុខផ្ទៃក្នុង លោក នាយ នាយរង និងមន្រ្តីនគរបាលផែនសន្តិសុខផ្ទៃក្នុង។

ថ្លែងក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការន​គ​របាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងលោក ឧត្តមសេនីយ៍ទោ សុខ សំ​ណា​ង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃ​ស្ន​​​​​​ងការដ្ឋាននគរបាលខេត្តតាកែវផងដែរ។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 845 នាក់

ម្សិលមិញ 1105 នាក់

សរុប 490882 នាក់