ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យករណីបាក់ច្រាំងទន្លេ ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ​ ដើម្បីរកវិធីទប់ស្កាត់បន្ថែមកុំឱ្យបាក់ស្រុតតទៅទៀត

2 (3)

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធា​ន​ទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមដំណើរ​ដោ​យ លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត លោក ជឺ​ អាន អភិបាលរងស្រុកត្បូងឃ្មុំ អញ្ជើញចុះពិនិត្យមើលករណីបាក់ច្រាំងទ​ន្លេ​​ ក្នុងភូមិសាស្ត្រឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មូំ ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យទំហំខូចខាត និងរកវិធីទប់ស្កាត់បន្ថែមទៀត កុំឱ្យផ្លូវបេ​តុង១ខ្សែរងការខូចខាត។ ចំពោះផ្លូវបេតុង ១ខ្សែនេះ គឺនៅតាមបណ្តោយទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ភូមិកំពង់ឬស្សី ឃុំជីរោ​ទ៍​ទី១ ស្រុកត្បូងឃ្មូំ កាត់ទៅស្រុកក្រូចឆ្មារ និងបន្តឆ្ពោះទៅដល់ខេត្តក្រចេះ។

ក្នុងឱកាស នៃការអញ្ជើញចុះពិនិត្យច្រាំងទន្លេបាក់នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោ​ភ័​ណ​​ បានអំពាវនាវដល់ពលរដ្ឋដែលមានផ្ទះនៅជាប់ដងទន្លេ ដែលទទួលរងនូវផលប៉ះពាល់ពីការបាក់ច្រាំងទន្លេឱ្យ មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាពិសេសនៅពេលទឹកឡើង ក្នុងពេលណាមួយនោះ ខណៈដែលបច្ចុប្បន្ននេះច្រាំងទន្លេ នៅ​ទីនោះបានបាក់នោះ។ ដូច្នេះ ដើម្បីសិក្សាពីបញ្ហាខ្វះខាត រហូតឈានទៅទប់ស្កាត់នោះ ទើបអញ្ជើញចុះមកពិនិត្យមើលដោយផ្ទា​​ល់នាពេលនេះ គឺដើម្បីរកវិធីបន្ថែមទៀតទប់ស្កាត់កុំឱ្យ ផ្លូវបេតុងនេះបាក់ស្រុតបាន។

បើ​តាមលោក សេង សុខឿន អភិបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា ត្រង់ចំនុចស្ថិតក្នុងភូមិកំពង់ឬស្សី ឃុំជីរោទ៍ទី១ ករណីបាក់ច្រាំ​​​​ងនៅចំណុចផ្លូចកែងជិតវត្តកំពង់ឬស្សី បានបាក់ជាបន្តបន្ទាប់រហូតដល់ផ្លូវបេតុង បណ្តាលឲ្យប៉ះពាល់ត្រូវរុញចល័តផ្ទះប្រ​ជាព​​លរដ្ឋចំនួន ០១ខ្នង ឈ្មោះ ភិន សុខន ភេទប្រុស អាយុ ៤៤ឆ្នាំ មានសមាជិកចំនួន ០៦នាក់ ស្រីចំនួន ០៤នាក់ កុមារចំ​នួន ​០៣នាក់ ស្រីចំនួន ០៣នាក់ ផ្ទះទំហំ ៦ម៉ែត្រ x ១២ម៉ែត្រ សង់ពីឈើប្រក់សង្ក័សី។

ជាមួយគ្នានេះ ច្រាំងទន្លេនៅក្នុងស្រុកក្រូចឆ្មារ ក៍បានបាក់ផងដែរ និងកំណាត់ផ្លូវខ្លះត្រូវបានទឹកជន់លិច នៅស្រុកត្បូងឃ្មុំ ក្រូ​ចឆ្មារ និងស្រុកអូរាំងឳ។

សូមបញ្ជាក់ថា ក្រោយដឹងដំណឹងថាមានការបាក់ច្រាំងទន្លេនៅចំនុចនេះភ្លាមៗ ក្រោមអនុសាសន៍សម្តេចតេជោ សុខទុក្ខរបស់ពលរដ្ឋ ជាសុខទុក្ខនិងភារកិច្ចបស់មន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធានទី១ គ​ណៈ​​​កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេ​ត្តត្បូងឃ្មុំ និងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញចុះសិក្សាភ្លា​ម ដើម្បីបញ្ចៀសការបាក់ស្រុតច្រាំងទន្លេ ដែលនឹងឈានដល់ការកាត់ផ្តាច់ចរាចរណ៍នៅត្រង់ចំណុចខាងលើនេះ ។ ជាក់ស្តែងបា​នប្រើយុទ្ធសាស្ត្រទន្លេជួយទន្លេ   ដោយផ្តល់សាឡង់បូមខ្សាច់ពីទន្លេ     យកមកចាក់ទប់  និងឈូសផ្លូវវាងទីនេះ ដើម្បីបញ្ចៀសនូវគ្រោះ​​​​​ថ្នាក់ផ្សងៗ។

មួយវិញទៀត បានឲ្យយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពជូនពលរដ្ឋ ដោយមានជាការចុះជួយរុះរើ និងរំកិលផ្ទះពលរដ្ឋ ទៅកាន់កន្លែងមានសុវត្ថិភាព ក៍ដូចជាចុះសំណេះសំណាល ផ្តល់ជាអំណោយជាបន្តបន្ទាប់ និងណែនាំឲ្យនៅគៀកជាប់ជាមួយពលរដ្ឋ ប្រ​មូលសំណូមពរតម្រូវការចាំបាច់នានា ដើម្បីដោះស្រាយជូនភ្លាមៗ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 856 នាក់

ម្សិលមិញ 1105 នាក់

សរុប 490893 នាក់