ចោរអស់លក្ខណ៍ពីរនាក់ ត្រូវបានជាប់ខ្នោះបន្ទាប់ពីធ្វើសកម្មភាពលួចគាស់ទ្វារបន្ទុបជួលមួយកន្លែងនៅ ភូមិរូង ឃុំក្រាំងលាវ ស្រុក​បាទី ខេត្តតាកែវ

5.1

ខេត្តតាកែវ ៖ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនិងថ្ងៃ ៦ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក. ព.ស ២៥៦៣ វេលា ម៉ោង ១២ៈ៤០នាទីរសៀល កម្លាំ​ងអធិការដ្ឋាននគរបាល ស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់និងដកហូតម៉ូតូ​១​គ្រឿង ពាក់ព័ន្ធករណីចោរកម្ម ។​

ក្រោយពីទទួលបានពត៌មានពីជនរងគ្រោះជាម្ចាស់បន្ទប់ជួលឈ្មោះ មឿន សុផល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ​។ ខណៈពេលដែលកំពុងធ្វើសកម្មភាពលួចគាស់បន្ទប់ជួលខាងលើ តែមិនទានបានសម្រេចត្រូវម្ចាស់ផ្ទះឃើញទាន់ហើយ​បានចាក់សោរទ្វាររួចរាយការណ៍មកសមត្ថកិច្ចនគរបាលឱ្យជួយអន្តរាគមន៍តែម្តង ។ ជនសង្ស័យទាំង ០២នាក់ខាងលើមានទី
១.ឈ្មោះ សៀង ណុប ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាដក មានទីលំនៅភូមិបាក់រនាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ
២.ឈ្មោះ ប៉ុញ ហៀង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាដក រស់នៅភូមិ-ឃុំជាមួយគ្នា ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 745 នាក់

ម្សិលមិញ 1105 នាក់

សរុប 490782 នាក់