សហគមន៍ព្រែកត្នោតស្ថិតក្នុងឃុំព្រែកព្រែកត្នោតស្រុកទឹកឈូខេត្តកំពត ត្រូវក្រុមឈ្មួញធ្វើការទិញលក់ដីសហគមន៏តាមអំពើចិត្ត គ្មានខ្លាចក្រែងនឹងច្បាប់បន្តិចសោះ

7.2.2

ខេត្តកំពត ៖ តាមសេចក្តីរាយការណ៏ពីប្រជាជនសហគមន៍ព្រែកត្នោតស្ថិតក្នុងឃុំព្រែកព្រែកត្នោតស្រុកទឹកឈូខេត្តកំពតបានបង្ហើបឲ្យអ្នក សារព័ត៌មានយេីងបានដឹងកាលពីថ្មីៗនេះថាដីព្រែកសហគមន៏មួយកន្លែងត្រូវក្រុមឈ្មួញធ្វើការទិញលក់ដី​សហ​គ​ម​ន៏។


ប៉ុន្តែលោកប្រធានសហគមន៏ព្រែកត្នោតបានបញ្ជាក់ថាដីនោះត្រូវបានអ្នកប្រេីអំណាចថ្នាក់លេីមកសុំយកពីសហគមន៍ដោយសំ​អាងពីអ្នកស្រី សេង សុធា ជាអតីតអភិបាលរងស្រុកកំពត (បច្ចុប្បន្នអភិបាលស្រុកទឹកឈូ ) ហើយអ្នកស្រីបានលក់ដីនោះទៅឲ្យបុគ្គលផ្សេង​ដោ​យដីនោះស្ថិតនៅក្នុងដីសហគមន៍នោះមានប្លង់ស្លាបមាន់ប៉ុន្តែប្លង់នៅកន្លែងផ្សេងដោយមានការពាក់ព័ន្ធគ្នា​ឬ​ត្រួតជាន់គ្នាអ្នកម្ចាស់ដីផ្សេងទៀតទេីបអ្នកស្រី ម៉េង សុធា ​ មករកដីអ្នកស្រីត្រូវខ្វះដីអោយអ្នកទិញបានជាអ្នកស្រីមកសម្រួលជា​មួយអាជ្ញាធរពាក់ព័ន្ធសហគមន៏ព្រែកត្នោតយកដីព្រៃកោងកាងជំនួសវិញដោយជាថ្នូរនិងការជួយអភិវឌ្ឍន៍សហគមន៏ ។

ចំពោះករណីនេះអង្គភាពអ្នកសារព័ត៌មិនអាចសុំការបំភ្លឺពី លោកស្រី ម៉េង សុធា បានទេដោយពុំអាចទំនាក់ទំនងបាន។ តែដីនោះត្រូវលក់អោយអ្នកមានអំណាចម្នាក់ទៀតហើយបានយកគ្រឿងចក្រទៅកាយជាប្រឡាយព្រំនិងកាប់ព្រៃកោងកាងស្ទេីគ្មានសល់ចំនួនជិត៤ហិកតាជាតំបន់កាពារ ជាជីវ:ចម្រុះនិងជាសម្បតិ្តធម្មជាតិដែលគ្រប់គ្រងដោយសហគមន៍ដែលមានផ្ទៃដីសរុបប្រមាណ២០ហិតាបានថែរក្សាអស់រយ:កាលជាច្រេីនឆ្នាំនិងសហគមន៍មានច្បាប់ទទួលស្គាល់ត្រឹមត្រូវនេះបេីយោងតាមលោក អ៊ុក សុវណ្ណរិទ្ធ ប្រធានសហគមន៍ព្រែកត្នោតលោកបានបញ្ជាក់បន្ថែមទៀតថាកន្លងមកលោកក៍អត់ព្រមព្រៀងនោះទេជាច្រេីនលេីកច្រេីនដងអាជ្ញាធរពាក់ព័ន្ធព្យាយាមសម្រួលផងនិងប្រេីឈ្មោះអ្នកមានអំណាចផងក្នុងករណីដីនេះតែពេលនេះក្រុ​មឈ្នួញ និង អាជ្ញាធរពាក់ព័ន្ធបានលេីកឡេីងថាបេីលោកមិនឲ្យក៍ពួកគេនៅតែយកដែរ។ចំណែកលោក នាក់ សុវណ្ណរី អ​ភិ​បាលនៃ​គណ:អភិបាលស្រុកទឹកឈូវិញលោកមិនបានដឹងទេ ។

ចំពោះលោក ស សុរិន នាយខណ្ឌជលផលខេត្តកំពតវិញអ្នកសារព័ត៌មានយេីងបានហៅទូរស័ព្ទចូលសុំការបំភ្លឺលោកទទួ​ល​ហេី​យ​តែ​លោកថាច្រឡំលេខ ។ ជុំវិញករណីខាងលេីនេះប្រជាសហគមន៍បានស្នេីដល់អាជ្ញាធរមានសមត្ថកិច្ច ក៍ដូចជាឯកឧត្តម ជាវ តា​យ​ ​ជាគណៈបញ្ជាការខេត្តមេត្តាជ្រាបជាពត៏មាននិងមានវិធាការជាពិសេស ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា និងជារដ្ឋមន្ត្រីក្រ​សួងដែនដីនគរូបនីយកម្មនិងសណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរជួយពិនិត្យមេី​លលេីក​រណីនេះផងទាន ។

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 757 នាក់

ម្សិលមិញ 1105 នាក់

សរុប 490794 នាក់