ប្រជាពលរដ្ឋបានប្រទះឃើញសពបុរ ស០១នាក់ដេកស្លាប់នៅលើផ្លូវជាតិលេខ១ នៅស្រុកលើកដែក ខេត្តកណ្តាល

photo_2019-09-07_18-09-44

ខេត្តកណ្តាល ៖ កើតហេតុថ្ងៃសៅរ៍ ទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង៣ៈ០០ នាទី នៅចំណុចលើផ្លូវជាតិលេខ១ ចន្លោះគីឡូ​ម៉ែ​ត្រលេខ៥៣-៥៤ស្ថិតក្នុងភូមិក្បាលជ្រោយឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្តល ។ សាកសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុសអា​យុ ប្រហែល៣០ ជាង ( មនុស្សវិកលចរិក ) ។ សាកសពមានកំពស់១.៦០mសម្បុរខ្មៅសក់រួញស្លៀកខោ សាច់ក្រណាត់ធម្មតាជើងវែងពណ៌ខ្មៅ ពាក់អាវសាច់ក្រណាត់ពណ៌ខ្មៅស្លាកស្នាមសាកសព ។

ស្លាកស្នាមដែលគួរឲ្យកត់សម្គាល់រួមមាន ៖

ស្នាមអូសដាច់រលាត់នៅចំម្រាមជើងខាងឆ្វេងចំនួន០២កន្លែង
ស្នាមអូសដាច់រលាត់ម្រាមជើងស្តាំចំនួន០១កន្លែង
ស្នាមអូសដាច់រលាត់លើផ្ទៃមុខខាងឆ្វេងជាច្រើនកន្លែង
ស្នាមអូសដាច់រលាត់លើឆ្អឹងជំនីខាងឆ្វេងចំនួន០២កន្លែង
ស្នាមអូសដាច់រលាត់លើឆ្អឹងជំនីខាងស្តាំចំនួន០៤កន្លែង
ស្នាមដាច់រលាត់លើកែងដៃខាងស្តាំ
ស្នាមអូសសិកក្បាលខ្សែក្រវាត់
ផ្នែកកនៃសាកសពត្រូវបាក់ ក្រៅពីស្លាកស្នាមខាងលើគឺពុំមានស្លាកស្នាមអ្វីផ្សេងទៀតទេ ។

បើតាមសេចក្តីសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹង  ក្រោយពេលត្រួតពិនិត្យលើសាកសពរួចហើយគណៈកម្មការចម្រុះធ្វើការស​ន្និ​ដ្ឋានថា សាកសពខាងលើពិតជាស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ។
បច្ចុប្បន្នសាកសពត្រូវបានគណៈកម្មការចម្រុះប្រគល់អោយអាជ្ញាធរ ភូមិក្បាលជ្រោយ រៀបចំចាត់ចែងទុកដាក់តាមប្រពៃណីរង់ចាំក្រុមគ្រួសារសាច់ញាតិ ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 767 នាក់

ម្សិលមិញ 1105 នាក់

សរុប 490804 នាក់