យ៉ាងហោចណាស់មានមនុស្ ស២នាក់ប្ដីប្រពន្ធបានស្លាប់ក្នុងថ្លុកឈាម សង្ស័យថាជា ទំនាស់ដីធ្លី

8.1

ខេត្តមណ្ឌលគិរី  ៖ ប្រភពពីប្រជាពលរដ្ឋដែលនៅជិតនឹងកន្លែងកើតហេតុ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ ស២នាក់ប្ដីប្រពន្ធបានស្លាប់ក្នុងថ្លុកឈាម សង្ស័យថាជា ទំនាស់ដីធ្លី ។

នៅថ្ងៃទី០៧ ខែកញ្ញា  ឆ្នាំ២០១៩ វេលាម៉ោង ប្រហែល ១៩ៈ៣០នាទីយប់មានករណីមនុស្សឃាត កេីតឡេីង០១ករណី​ នៅចំណុចថ្ម​ដា​​​រស្ថិតនៅភូមិរវាក់ ឃុំរយ៉ស្រុកកោះញែក ខេត្តមណ្ឌលគិរី​ បណ្តាលអោយស្លាប់មនុស្សចំនួន០២នាក់

១ ឈ្មោះ រ៉ា ហៅម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបកសិករ ស្នាក់នៅបណ្ដោះអាសន្ននៅចំណុចភូមិឃុំកេីតហេតុខា​ង​លេី​ ត្រូវជាប្ដី ត្រូវបានជនសង្ស័យបាញ់ចំនួន០១ គ្រាប់ត្រូវចំ ក្រោមដោះខាងឆ្វេង ធ្លាយ​ ចេញមកក្រោមក្លៀកខាងស្ដាំបណ្ដាល​អោ​យស្លាប់នៅហ្នឹងកន្លែង​ ។


២ឈ្មោះ អាន​ អុល​ ភេទស្រីអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរកសិករ ត្រូវជាប្រពន្ធត្រូវបានជនសង្ស័យបាញ់ចំនួន ០២គ្រាប់
គ្រាប់ទី១ត្រូវចំ ចូលពីលេីចង្កេះឆ្វេងផ្នែកខាងក្រោយចេញមកក្រោមដោះក្បែចុងដង្ហេីមផ្នែកខាងឆ្វេង ។
គ្រាប់ទី២ត្រូវចំ គល់ដោះខាងឆ្វេងផ្នែកខាងក្រោមចេញមកខាងលេីចុងដោះខាងឆ្វេង បណ្ដាលអោយស្លាប់នៅតាមផ្លូវនៅពេលដឹកយកមកមន្ទីរពេទ្ យ​។

ជនសង្ស័យឈ្មោះ យាយ អាន ភេទស្រី មុខរបរកសិករស្នាក់នៅកន្លែងកេីតហេតុខាងលេី (កំពុង រត់គេចខ្លួន)​  តាមប្រភពព័ត៌​មា​នគឺ បណ្តាលមកពីទំនាស់រឿងដីធ្លី​ ។ បច្ចុប្បន្នកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយក​ម្លាំ​ងអធិការ​ដ្ឋាននគរស្រុកកោះញែក កម្លាំងអាវុធហត្ថស្រុកកំពង់ចុះធ្វេីការស្រាវជ្រាវចាប់មុខសញ្ញាដេីម្បីបញ្ជូនទៅតុលាការតា​ម​នីតិវិធីច្បាប់ ផ​ង​ដែរ  ៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 777 នាក់

ម្សិលមិញ 1105 នាក់

សរុប 490814 នាក់