លោកឧត្តមសេនីយត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល បានដាក់បទបញ្ជា យ៉ាងមុឺងម៉ាត់ដល់ មន្រ្តី របស់ខ្លួន ត្រូវត្រៀមកម្លាំង និងមធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខារ គ្រប់បែបយ៉ាង ដើម្បីអន្តរាគមន៍ ចុះជួយ ប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តរាយ ផ្សេងៗដែលកើតមាន ឡើងជាយថាហេតុ

8.5

ខេត្តកណ្តាល ៖ លោកឧត្តមសេនីយត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់បទបញ្ជា យ៉ាងមុឺងម៉ាត់ដ​ល់​ ​មន្រ្តី របស់ខ្លួន ត្រូវត្រៀមកម្លាំង និងមធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខារ គ្រប់បែបយ៉ាង ដើម្បីអន្តរាគមន៍ ចុះជួយ ប្រជា​ព​លរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តរាយ ផ្សេងៗដែលកើតមាន ឡើងជាយថាហេតុ ។ ដោយឡែក ត្រូវ ត្រៀមអន្តរាគមន៍ ចុះជួយការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ពេលបុណ្យ​កា​​ន់បិណ្ឌភ្ជុំបិណ្ឌនៅពេលខាងមុខ ។


លោកឧត្តមសេនីយត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល ដាក់បទបញ្ជាបែបនេះ ខណះចុះត្រួតពិនិត្យប្រមូល​ក​ម្លាំង ដើម្បី ប្រគល់ភារកិច្ចអោយមន្ត្រីរបស់ខ្លួនទទួលខុសត្រូវ តាមមុខព្រួញនិមួយៗ កាលពីព្រឹកមិញនេះ។

លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៍បានផ្ដាំផ្ញើ ផងដែរ ដល់នាយទាហាន នាយទាហានរង និងពលទាហាន កងរាជអាវុធហត្ថ ទាំ​ង​អស់ ឱ្យយកចិត្តទុកខ្ពស់ ការគោរពវិន័យ គោរពបទបញ្ជា ជាពិសេស ត្រូវពង្រឹងសមត្ថភាពដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ស​ណ្ដា​ប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចសង្គមជាតិ ផងដែរ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 788 នាក់

ម្សិលមិញ 1105 នាក់

សរុប 490825 នាក់