ដីមួយកន្លែងមានពាក្យកាន់កាប់ដីធ្លីដល់ទៅបី ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្លាយជាចំណុចរសើបនិងភ្ញាក់ផ្អើល

0A501BC7-93A2-4F4A-82A2-591D46C1CBEE

ទំនាស់ដីធ្លីមួយនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអូសបន្លាយតាំងពីឆ្នាំ២០១៥រហូតមកដល់បច្ចុប្បន្ន។ តាមការបំភ្លឺរបស់លោក ចាន់ណា​ សុភារ៉ា ជាម្ចាស់ដីបានរៀបរ់ាប់អោយដឹងថា រឿងដែលមិនយល់ត្រង់អជ្ញាធរមូលដ្ឋាន ឃុំ ស្រុក គ្មានគោលជំហរក្នុងការដោះស្រាយបញ្ហានេះ។ដីមួយកន្លែងត្រូវបានសាលាឃុំអន្លង់វែងចេញពាក្យកាន់កាប់ដីធ្លីដល់ទៅបីត្រួតគ្នាលើទីតាំងដីតែមួយ ភាពមិនប្រក្រតីនេះហើយដែលធ្វើអោយទំនាស់ដីធ្លីកើតមានស្ទើគ្រប់ទីកន្លែង រឿងតូចបង្កើតទៅជារឿងធំធ្វើអោយអំពល់ដល់ថ្នាក់ដឹកនាំកំពូល។

ពាក់ព័ន្ធបញ្ហានេះលោក ចាន់ណា​សុភារ៉ាបានរៀបរាប់អោយដឹងទៀតថាដីមួយកន្លែងនេះលោកមិនបានទិញដូរអ្វីទេ កាលពីឆ្នាំ២០០៩ លោកឧត្តមសេនីយ៍ទោ វណ្ណ ​សុផាត បានជំពាក់លុយរបស់លោកដោយគ្មានលទ្ធភាពសង លោកឧ​ត្តមសេនីយ៍ទោ  វណ្ណ​ សុផាត បានផ្ទេរដីមួយកន្លែង ទំហំ ១០០ម គុណ ២០០ម=ស្ថិតនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យអោយមកលោកតាំងពីឆ្នាំ២០០៩មកម្ល៉េះ។ កាលជំនាន់ក្រុមយុវជនសម្តេចតេជោ ហ៊ុន សែន ចុះធ្វើប្លង់ដីជូនប្រជាពើរដ្ឋ លោក ចាន់ណា​ សុភារ៉ា បានទៅស្នើសុំអោយក្រុមយុវជនធ្វើប្លង់ដែរ តែកាលណោះក្រុមយុវជនលោកបានប្រាប់ថាក្រុមរបស់លោកចុះមកធ្វើប្លង់កម្មសិទ្ធីជូនតែដីដែលមានទំនាស់ជាមួយក្រុមហ៊ុនទេ ចំណែកដីដែលអត់មានទំនាស់លោកអោយទៅស្នើរសុំធ្វើនៅ ឃុំ ស្រុកវិញ បន្ទាប់មកលោក​ចាន់ណា សុភារ៉ា បានទៅសាលាឃុំអន្លង់វែងដើម្បីស្នើរសុំធ្វើប័ណ្ណកម្មសិទ្ធីដី តែនៅសាលាឃុំមានតែលោកស្រី លុង ធី ម្នាក់នៅប្រចាំការ ដោយគាត់ប្រាប់ថាមេៗរវល់ចុះធ្វើការជាមួយក្រុមយុវជនអស់ហើយ ពេលនោះលោក ចាន់ណា សុភារ៉ា បានថតចម្លងលិខិតផ្ទេរសិទ្ធី និងពាក្យកាន់កាប់ដីធ្លីរបស់លោក វណ្ណ សុផាត ផ្ទេរអោយតម្កល់ទុកនៅសាលាឃុំក្រែងខ្លាចមានជនណាលួចធ្វើប័ណ្ណកម្មសិទ្ធីលើដីនេះ។ នៅឆ្នាំ២០១៤ លោកបានទៅសាលាឃុំអន្លង់វែងដើម្បីស្នើរសុំធ្វើប័ណ្ណកម្មសិទ្ធីដីខាងលើ តែត្រូវបានស្មៀនឃុំប្រាប់ថាដីហ្នឹងមានគេធ្វើពាក្យកាន់កាប់រួចហើយ ហើយគេបានធ្វើកិច្ចសន្យាមួយតម្កល់ទុកនៅសាលាឃុំថាបាត់បង់ច្បាប់ដើមសុំធ្វើពាក្យកាន់កាប់ថ្មីដើម្បីអោយមានសិទ្ធីគ្រប់គ្រងស្របច្បាប់លើដីនេះ។ 

មហានគរ ឆ្ងល់ត្រង់ថា លោក ចាន់ណា​សុភារ៉ា បានថតចម្លងលិខិតផ្ទរេសិទ្ធី និង ពាក្យកាន់កាប់ដីធ្លីដែលលោកឧត្តមសេនីយ៍ទោ វណ្ណ​ សុផាត ផ្ទេរអោយតម្កល់ទុកនៅសាលាឃុំ ចុះហេតុអីបានជាលោកឃុំបែជាចេញពាក្យស្នើរសុំកាន់កាប់ដីធ្លីអោយទៅអ្នកផ្សេងដល់ទៅពីទៀតនៅឆ្នាំ២០១៤? អញ្ចឹងដីមួយកន្លែងហ្នឹងមានពាក្យកាន់កាបដល់ទៅបី បើម្លឹងៗងាប់ហើយរាស្ត្រ​ចុះបើអ្នកនោះយកដីកន្លែងហ្នឹងទៅបញ្ចាំវិញតើអជ្ញាធរ ឃុំ ស្រុក ដោះស្រាយរបៀបម៉េច? អញ្ចឹងហើយបានជាទំនាស់ដីធ្លីផ្អើលពេញនគរ ? ក្នុងទង្វើរមិនប្រក្រតីនេះ លោក ចាន់ណា សុភារ៉ា បានធ្វើពាក្យប្តឹងទៅអភិបាលខេត្តឧត្តរមានជ័យ ស ថាវី ហើយលោកអភិបាលខេត្តបានអន្តរាគមន៍ទៅលោកចៅហ្វាយស្រុកអន្លង់វែងអោយពិនិត្យស្រាវជ្រាវលើកយោបល់មកលោកវិញ តែ!ជាង៤ឆ្នាំហើយ លោកចៅហ្វាយស្រុកអន្លង់វែងគ្មានធ្វើរបាយការណ៍រហូតលោកអភិបាលខេត្ត ស ថាវី ត្រូវបានផ្លាស់ប្តូរតំណែង។ ទ្រាំនូវទង្វើរអយុត្តិធម៏បែបនេះមិនបាន លោក ចាន់ណា សុភារ៉ា សម្រេចចិត្តប្តឹងទៅ សម្តេចតេជោ ហ៊ុន សែន ទៅ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តែមិនទាន់ទទួលបានយុត្តិធម៏ទេទោះបីមានលិខិតពីក្រសួងដែនដីផ្កល់សិទ្ធីអោយលោកអភិបាលខេត្តថ្មីសម្រេចក៏ដោយ។

                                                               នេះជាពាក្យកាន់កាប់ដីធ្លីរបស់លោកឧត្តមសេនីយ៍ វណ្ណ សុផាត

70198677_2371056723110226_6059535204899356672_n                                                             

នេះជាពាក្យកាន់កាប់ដីធ្លីថ្មីចេញម្តងពីក្នុងថ្ងៃតែមួយលើដីមួយកន្លែងដោយគេគ្រាន់តែដាក់ទំហំដីអោយខុសគ្នាដើម្បីបំភាន់ភ្នែក

71078194_2940310406043179_2862236381525049344_n

69927287_2094332357542683_3699650834108252160_n 

មហានគរ គ្រាន់តែជាអ្នកសារព័ត៏មានប៉ុណ្ណោះមិនហ៊ានថាខាងណាខុសត្រូវទេមានតែអជ្ញាធរមានសម្ថកិច្ចទេទើបលោកស្វែងយល់ពីករណីនេះ ចុងក្រោយលោក ចាន់ណា សុភារ៉ា ទទូចសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាជ្រាប និងមេត្តាជួយអន្តរាគមន៍ ដើម្បីភាពយុត្តិធម៏ស្របតាមគោលនយោបាយ អភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន។

មហានគរ មានជំនឿរយ៉ាងមុតមាំថាថ្នាក់ដឹកនាំកំពូលលោកមិនទុកអោយមន្ត្រីខិលខូចឃោឃិតគ្នាធ្វើព្យុះធ្វើភ្លឿងបង្ករផលលំបាកដល់រាស្ត្រ និងបង្ករផលលំបាកដល់ថ្នាក់ដឹកនាំទៀតទ្បើយ៕

  នេះជាពាក្យបណ្តឹងលោក ចាន់ណា សុភារ៉ា ប្តឹងទៅ អភិបាលខេត្ត ទៅសម្តេចតេជោ ហ៊ុន សែន  ទៅករសួងដែនដី តែមិនទាន់ឃើញលទ្ធផល

                                                          69961380_1292311040975788_2413254802642305024_n

70641069_1177556315967006_2467669371107934208_n70867701_665612480626047_6490155386274840576_n69922785_396069611020695_3355360354375827456_n69981878_379274159645937_5441668700119760896_n 69958428_1063677240500514_6206024663781343232_n (1)69264760_490566741785614_617760608065945600_n

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 821 នាក់

ម្សិលមិញ 1105 នាក់

សរុប 490858 នាក់