មេភូមិក្រវាត្រូវខ្សែរភ្លើងឆក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

1,1

កំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវខ្សែរភ្លើងឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជួនមក​ស​ង្គ្រោះនៅមន្ទីពេទ្យបារាយណ៍ ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែ​ក​​ញ្ញាឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។លោកពៅ សេរីរិទ្ធ នាយរងប៉ុស្តិ៍ បានឲ្យដឹងតាមទូរស័ព្ទថា ៖ ជនរងគ្រោះឈ្មោះហេង ប៊ុនណា ភេទប្រុស អាយុ៦៥ឆ្នាំ មានតួនាទីជាមេភូមិ ( ស្លាប់នៅនិងកន្លែងកើតហេតុ ) ទីលំនៅ ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ អ្នករបួសធ្ងន់ឈ្មោះសួន ម៉េត ភេទប្រុសអាយុ៦៣ឆ្នាំ (របួសធ្ងន់)ទីលំនៅ ភូមិ ឃុំជាមួយគ្នា ។

លោកពៅ សេរីរិទ្ធបានបញ្ជាក់ទៀតថា ៖ មុនពេលកើតហេតុ ជនរងគ្រោះបានលើកមេក្រូដែលមានដងដែក ដើម្បីឃោសនាបច្ច័​យ​ពីសំណាក់បងប្អូនប្រជាពលរដ្ឋ រាយអង្គាសគ្នាដើម្បីជួសជុសផ្លូវក្នុងភូមិ  ខណៈលើកមេក្រូឡើងលើក៏ប៉ះចំខ្សែរភ្លើងដែលគ្មានស្រោមជ័រ គីស្រាតបណ្តាលឲ្យឆក់ឈ្មោះ សួន ម៉េត សន្លប់ស្តូកស្តឹង ហើយលោកហេង ប៊ុនណាដែលជាមេភូមិក៏ស្ទុះទៅជួយចាប់​ចំ​ដ​ង​មេក្រូ ឆក់ស្លាប់ភ្លាមៗតែម្តង។ សាកសពជនរងគ្រោះត្រូវបាន សាច់ញាត្តិប្រពន្ធកូន យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នកដែលរងរបួសធ្ងន់នោះ ពេលនេះរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ​ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 374 នាក់

ម្សិលមិញ 1902 នាក់

សរុប 593166 នាក់