ឆ្លងចរន្តអគ្គិសនីឆេះតូបក្នុងផ្សារឃ្លាំងរំសេវផ្អើលសមត្ថកិច្ចទាំងកណ្ដាលយប់

ល5

ភ្នំពេញ​ ៖​ គ្រោះអគ្គិភ័យមួយបានកេីតឡេីងឆាបឆេះតូបក្នុងផ្សារឃ្លាំងរំសេវយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩​ នៅចំណុចផ្សារឃ្លាំងរំសេវ​ ផ្លូវម៉ៅសេទុង​ សង្កាត់ផ្សារដេីមគរ​ ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញអគ្គីភ័យបានឆេះផ្តេីមចេញពីតូបលេខ២០២​ ២​០​៤​ និង២០៥​ ដែលជាតូបលក់ទូរស័ព្ទខាងមុខគេ ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តព​ន្ល​ត់​អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡេីងៗដោយក្រុមពន្លត់អ​គ្គិ​ភ័យពិបាកបាញ់ព្រោះតូបនីមួយៗជាប់សោរ ។


សមត្ថកិច្ចបានឲ្យដឹងថា​ រហូតមកដល់វេលាម៉ោង១២និង២០នាទីទេីបអគ្គិភ័យរលត់ទៅវិញ​ទាំងស្រុង។ ពាក់ព័ន្ធនិងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះការប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រេីនគ្រឿងទេីបអាចគ្រប់គ្រង់បាន។

សមត្ថកិច្ចបានបន្តថា​ ចំនួនតូបដែលឆាបឆេះនោះចំនួន ៤០តូបទាំងស្រុង ចំណែកសម្ភារះដែលខូចខាត មិនអាចប៉ាន់ស្មានដឹងពីចំនួនអោយពិតប្រាកដនោះទេ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 830 នាក់

ម្សិលមិញ 1105 នាក់

សរុប 490867 នាក់