ឆេះគំនរថង់ផ្លាស្ទិចឆេះផ្អេីលអ្នកភូមិ និងសមត្ថកិច្ចចេញអន្តរាគមន៍ទាំងយប់

A2

ភ្នំពេញ​ ៖​ អគ្គីភ័យបានឆាបឆេះគំនរថង់ផ្លាស្ទិចមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងស​មត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១ និង៤០នាទីឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​​ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខ​ណ្ឌដង្កោ រាជធានីភ្នំពេញ  ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ ទីតាំងខាងលេីជាកន្លែងផ្ទុកនូវគំនរថង់ផ្លាស្ទិចចាស់ៗ ដេីម្បីផលិតចេញជាថង់ផ្លាស្ទិចថ្មី  ។
បើតាមសម្ដីបុរសម្នាក់ រៀបរាប់ប្រាប់ថា នៅមុនពេលកេីតហេតុ ស្រាប់តែឃើញមានអណ្ដាតភ្លេីងឆេះចេញមកពីក្នុងគំនរថង់ផ្លាស្ទិច បង្ករឲ្យមានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែររាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះអ​ន្ត​​រាគម​ន៍ភ្លាមៗ ។

ពាក់ព័ន្ធនិងគ្រោះអគ្គីភ័យខាងលេីនេះជំហានដំបូង សន្និដ្ឋានបណ្តាលមកពីបងប្អូនប្រជាពលរដ្ឋបោះកន្ទុយបារីចោលផ្ដេផ្ដាសទេី​បបង្កឲ្យឆាបឆេះបែបនេះ ។

ក្នុងប្រតិបត្តិការបង្កាគ្រោះអគ្គីភ័យខាងលេីនេះ សមត្ថកិច្ចជំនាញបានប្រើពេលវេលាបាញ់ពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង២ និង៤០នាទី​រំលងអាធ្រាតថ្ងៃដដែល និងបានប្រេីប្រាស់ ឡានទឹកអស់ចំនួន១០ឡានផងដែរ  ៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 839 នាក់

ម្សិលមិញ 1105 នាក់

សរុប 490876 នាក់