ជនជាតិចិនបើករថយន្តBMWបុកម៉ូតូមួយគ្រឿង រួចបើករត់ត្រូវបានសមត្ថកិច្ចដេញតាមជ្រុលទៅបុករថយន្តមួយគ្រឿងទៀតចតស្ងៀមត្រូវសមត្ថកិច្ចបុកតកន្ទុយរបួសធ្ងន់

AAA2

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីម៉ាកBMWមួយគ្រឿងជ្រុលម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល កាលពីវេលាម៉ោង១ និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខក្រសួងមហាផ្ទៃតា​មបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ ហើយមិនឈប់ដោះស្រាយបែជាព្យាយាមបើករត់តែត្រូវសម​ត្ថ​កិច្ចជិះម៉ូតូដេញតាមរហូតមកដល់មុចរដ្ឋសភា​ ធ្វើឲ្យជនជាតិចិនបើកទៅបុករថយន្តមួយគ្រឿង ម៉ា​កRANG​EROV​ERដែ​ល​ច​ត​ស្ងៀមពីក្រោយពេញទំហឹង ខណៈពេលនោះសមត្ថកិច្ចជិះដេញមកពីក្រោយចាប់ហ្វ្រាំងមិនជ្រុលទៅបុករថយន្តបន្តពីក្រោយ​រ​ង​របួសធ្ងន់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកតាមប​ណ្តោ​យផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក​BM​W​​ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-9993 ធ្វើដំណើរមកពីក្រោយជ្រុលទៅម៉ូតូបណ្តាលឲ្យដួលរងរបួសស្រាល បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់ភ្លាមនោះកម្លាំងសម្ថកិច្ចដែលល្បាតប្រទះឃេីញក៏ប្រដេញរហូតមកដល់មុខរដ្ឋសភាទេីបរថយន្តបង្កជ្រុ​លទៅបុកគូទរថយន្តRANGE ROVER​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2M 9577 ដែលចតនៅលេីចិញ្ចេីមផ្លូវពេញទំហឹងរងការ​ខូ​​ចខាត ភ្លាមនោះកម្លាំងសមត្ថកិច្ចដែលប្រដេញពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏បុកគូទរថយន្តបង្កទៀតបណ្តាលឲ្យបាក់ជេីងម្ខាង ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម្ចាស់រថយន្តត្រូវបានឃាត់ខ្លួនចំណែករថយ​ន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ ៕

 

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 861 នាក់

ម្សិលមិញ 1105 នាក់

សរុប 490898 នាក់