ជនរងគ្រោះសុំការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន រឿងមេឃុំក្លែងលិខិតស្នាមរំលោភយកដី

12916206_985664604815370_6972209400991075919_o  

ករណីក្លែងលិខិតស្នាមដីស្ថិតនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ខេត្តឧត្តរមានជ័យ រហូតមកដល់ពេលនេះមិនទាន់បានលទ្ធផលនៅទ្បើយទេ ទោះបីមានការអន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន សែន និងក្រសួងដែនដីក៏ដោយ។ ពាក់ព័ន្ធនិងបញ្ហានេះលោក ចាន់ណា សុភារ៉ា ដែលជាជនរងគ្រោះបានរាបរាប់អោយដឹងថា រឿងដីរបស់លោកដែលមេឃុំស្តីទី ទ្បុង វ៉ុន ឃោឃិតគ្នាធ្វើពាក្យកាន់កាប់ដីធ្លីពីបន្ថែមលើដីរបស់លោកនោះត្រូវបានប្រជាពលរដ្ឋមើលឃើញថាជារឿងមិនត្រឹមត្រូវរួចទៅហើយ  លោក វង្ស ភ័ក្រ មេឃុំអន្លង់វែងបានឆ្លើយបំភ្លឺថាលោកមិនបានដឹងរឿងហ្នឹងទេ កាលនោះលោកត្រូវទៅរៀននៅសាលាខេត្ត ហើយបានផ្ទេរសិទ្ធីការងារអោយលោក ទ្បុង វ៉ុន ទ្បើងស្តីទី ឆ្លៀតពេលនោះលោក ទ្បុង វ៉ុន បានចេញពាក្យកាន់កាប់ដីធ្លីរំលោភលើសិទ្ធីបុគ្គលដែលគេមានលិខិតស្នាមនិងផ្ទះដល់ទៅពីបន្ថែមទៀត ចំណែកលោកមិនបានដឹងរឿងហ្នឹងទេទើបតែផ្ទុះរឿងហ្នឹងបានលោកដឹង។ ក្នុងករណីក្លែងលិខិតស្នាមរំលោភយកដីនេះ លោក ចាន់ណា សុភារ៉ា បានរៀរាប់បន្ថែមទៀតថា លោកបាន ប្តឹងទៅលោក ហោ ជិនវិរយុត អភិបាលស្រុកអន្លង់វែង ប្តឹងទៅ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ហើយទទួលបានការអន្តរាគមន៍ពីលោកមកស្រុកអន្លង់វែង តែ!អ្វីដែលគួរអស់សំណើចនិងគ្មានជំនឿរលើលោកចៅហ្វាយស្រុក រហូតមកដល់ពេលនេះជាងរាប់ឆ្នាំហើយគ្មានឃើញរបាយការណ៍ឆ្លើយតបទៅលោកអភិបាលខេត្ត ស ថាវី វិញទេ មានន័យថាលោកចៅហ្វាយស្រុកបង្កកការងារហ្នឹងមិនដោះស្រាយ។ ពាក់ព័ន្ធនិងការបង្កករបាយការណ៍មិនដោះស្រាយនេះកន្លងមកលោក ហោ ជិនវិរយុទ្ធ ចៅហ្វាយស្រុកអន្លង់វែង ធ្លាប់ជួបលោកនៅខេត្តសៀមរាប ជួបនៅភោជនីដ្ឋាន ង៉ន នៅរាជធានីភ្នំពេញ បន្ទាប់ពីមានចំណាអន្តាគមន៍រឿងដីធ្លីពីលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យចាស់ តែ!មានរឿងខ្លះលោកមិនចង់និយាយទេ សង្ឃឹមថាលោកចៅហ្វាយស្រុកអន្លង់វែងដែលសម្បូរ៍រឿងអាស្រូវល្មមយល់ហើយ?

download (81)

ករណីក្លែងលិខិតស្នាមនេះបើមានភស្តុតាងអញ្ចឹងហើយ ឃុំ ស្រុក ដោះស្រាយមិនចេញ តើអោយពលរដ្ឋមានជំនឿរលើអ្នកណា? រហូតមកដល់ពេលនេះលោក ចាន់ណា សុភារ៉ា បានប្តឹងទៅសម្តេចតេជោ ហ៊ុន សែន ប្តឹងទៅក្រសួងដែនដី ហើយក្រសួងបានចេញលិខិតផ្លូវការផ្តល់ជូនលោកអភិបាលខេត្តឧត្តរមានជ័យដើម្បីដោះស្រាយនិងសម្រេច តែការដោះស្រាយនេះហាក់ដូចជាមានភាពអូសបន្លាយមិនទាន់មានលទ្ធផលណាមួយធ្វើអោយលោកមានក្តីសង្ឃឹមទេ លោកស្នើសុំអោយ លោកអភិបាលខេត្តឧត្តរមានជ័យមេត្តាជួយពន្លឿនរឿងដីរបស់លោក​ដែលមានការអូសបន្លាយរាប់ឆ្នាំមកហើយតាំងពីជំនាន់លោកអភិបាលខេត្ត ស ថាវី រហូតមកដល់បច្ចុប្បន្នអោយបានឆាប់។

ជាចុងក្រោយលោក ចាន់ណា សុភារ៉ា ទទូចសុំការអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន មេត្តាជ្រាប និងមេត្តាជួយអន្តរាគមន៍ទៅលោកអភិបាលខេត្តឧត្តរមានជ័យ ដើម្បីលោកទទួលបានដីធ្លីរបស់លោកមកគ្រប់គ្រងស្របច្បាប់និងអាស្រ័យផលលើដីនេះ៕

   នេះជាពាក្យកាន់កាប់ដីធ្លីរបស់លោកឧត្តមសេនីយ៍ វណ្ណ សុផាត លក់អោយលោក ចាន់ណា​សុភារ៉ា

70198677_2371056723110226_6059535204899356672_n                                                             

នេះជាពាក្យកាន់កាប់ដីធ្លីថ្មីចេញម្តងពីក្នុងថ្ងៃតែមួយេជាន់លើដីលោក វណ្ណ សុផាត ដោយគេគ្រាន់តែដាក់ទំហំដីអោយខុសគ្នាដើម្បីបំភាន់ភ្នែក

71078194_2940310406043179_2862236381525049344_n

69927287_2094332357542683_3699650834108252160_n 

 

  នេះជាពាក្យបណ្តឹងលោក ចាន់ណា សុភារ៉ា ប្តឹងទៅ អភិបាលខេត្ត ទៅសម្តេចតេជោ ហ៊ុន សែន  ទៅករសួងដែនដី 

                                                          69961380_1292311040975788_2413254802642305024_n

70641069_1177556315967006_2467669371107934208_n70867701_665612480626047_6490155386274840576_n69922785_396069611020695_3355360354375827456_n69981878_379274159645937_5441668700119760896_n69958428_1063677240500514_6206024663781343232_n (1)69264760_490566741785614_617760608065945600_n

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1287 នាក់

ម្សិលមិញ 885 នាក់

សរុប 547812 នាក់