ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តាមេបញ្ជាការតំបន់សឹករងព្រះវិហារលើកទឹកចិត្តយោធិនត្រៀមចូលសោធននិវត្តន៍

25

ខេត្តព្រះវិហារ ៖  ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានលើកទឹកចិត្ត ដល់យោធិន ដែលត្រៀមចូលនិវត្តន៍ ចំនួន ២៧នាក់ និងបានជួយឧបត្ថម្ភ ថវិកាមួយចំនួនទៀតផង។


ពិធិសំណេះសំណាលលើកទឹកចិត្ត ត្រូវធ្វើនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ រួមជាមួយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ដើម្បីផ្តល់ភាព កក់ក្ដៅដល់យោធិនចំនួន ២៧នាក់ ដែលត្រៀមចូលសោធននិវត្តន៍ តាមការកំណត់របស់ក្រសួងការពាជាតិ នៅពេលខាងមុខនេះ។


ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា បានមានប្រសាសន៍ថា ក្នុងនាមយុទ្ធមិត្តរួមសុខរួមទុកជាមួយគ្នា អរគុណដល់បងប្អូនទាំងអស់គ្នា ដែលមានគុណបំណាច់ ចំពោះជាតិមាតុភូមិ ធ្លាប់ឆ្លងកាត់សមរភូមិជាច្រើននៅក្នុងខេត្តព្រះវិហារ ដើម្បីការពារសេចក្ដីសុខសាន្តជូនប្រជាជនយើង បងប្អូនទាំងអស់គឺជាយុទ្ធមិត្តរួមសុខរួមទុកជាមួយគ្នា ដើម្បីប្រទេសជាតិ និងប្រជាជន ថ្ងៃនេះបងប្អូនត្រូវបានថ្នាក់លើត្រៀមដាក់់ឲ្យចូលសោធននិវត្តន៍ នាយទាហានមួយចំនួនទៀត ក៏ត្រូវដល់ពេលចូលនិវត្តន៍ដូចគ្នា ហើយក៏ជាឱកាសឲ្យក្មួយៗកូនចៅជំនាន់ក្រោយបន្តវេន ដែលជាទំពាំងស្នងឫស្សី ក្នុងកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា បាន បញ្ជាក់ថា រាជរដ្ឋាភិបាលមិនបំភ្លេចនូវគុណបំណាច់បងប្អូនទេ ចំពោះមុខនេះបងប្អូនដែលត្រូវចូលសោធននិវត្តន៍ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិ បានដំឡើងឋានន្តរស័ក្តិមួយថ្នាក់ជូនបងប្អូន មួយ​ថ្នាក់​ ហើយនិងផ្ដល់ជាកញ្ចប់ថវិកាចំនួន​៨​ខែ​នៃប្រាក់បៀវត្សផ្ទាល់ខ្លួន​ ជូន​បងប្អូន​ ដែល​បងប្អូនត្រូវចូលសោធននិវត្តន៍ផងដែរ និងបន្តបើកប្រាក់ប្រចាំខែនៅតាមធនាគារ តាមរយៈមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន។


ដោយឡែក ពេលបងប្អូនក្លាយទៅជាអតីតយុទ្ឋជន​ ត្រូវបានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន គ្រប់លំដាប់ថ្នាក់ នៅជួយមើលថែ ដោះស្រាយការលំបាកជូនបងប្អូនដូចជា ការដោះស្រាយជីវភាពប្រចាំថ្ងៃពេលបងប្អូនជួបការលំបាក​ មាន​ប័ណ្ណ​បេឡាជា​តិរបបសន្តិសុខសង្គម​ ដែលត្រូវ​ទៅព្យាបាលជម្ងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​នានា​ដោយ​ឥតគិតថ្លៃ​ និងសាងសង់លំនៅដ្ឋានជូនបងប្អូន​ដែ​លគ្មានជម្រកស្នាក់នៅ ។


ឯកឧត្តម ឧត្តមសេនីយ៍ទោ បានប្រគល់ជូនឯកសណ្ឋានលេខ៤ ចំនួន២៧សម្រាប់​ ដែលជាជំនួយឧបត្ថម្ភរបស់ក្រសួងការពារជាតិ ព្រមទាំងថវិកាមួយចំនួនទៀត ដែលជាជំនួយឧបត្ថម្ភ​ របស់សប្បុរសជនក្នុងទីបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ ក្នុងនោះបងប្អូនអតីតយុទ្ធជន មានសេចក្តីរំភើបចិត្ត រីករាយចំពោះការគិតគូររបស់រាជរដ្ឋាភិបាលយើង ហើយសន្យាថា ពេលទៅរស់នៅមូលដ្ឋានវិញ ចូលរួមជីវភាពជាមួយប្រជាជន ក្នុងការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងបន្តគាំ​ទ្រ​សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍បន្តទៅទៀតហើយនិងកុំជឿតាមពា​ក្យញុះញុងរបស់ជនអកតិមួយចំនួនតែតែមួលបង្កាច់មកដល់ប្រមុខរដ្ឋាភិបាល៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 143 នាក់

ម្សិលមិញ 671 នាក់

សរុប 1337562 នាក់