នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក រីឆាត ប៊ឺរ (Richard Burr) មេបញ្ជាការកងទ័ពជើងគោក អូស្រ្តាលី ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការ។
ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោក អូស្ត្រាលី បានបង្ហាញពីបំណងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកងទ័ពជើងគោកកម្ពុជា ក្នុងសកម្មភាពដែលបានអនុវត្តកន្លងមក។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ។ ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងកងទ័ពអូស្ត្រាលីដែលតែងតែគាំទ្រ ផ្តល់ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា ។
អត្ថបទថ្មីៗ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 277 នាក់
ម្សិលមិញ 927 នាក់
សរុប 1090619 នាក់