ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និង នេសាទបាន អញ្ជើញសាកសួរសុខទុក្ខ កងកម្លាំងវរៈសេនាតូចលេខ២ នៅ​ខេត្តកំពត

7 (1)

ខេត្តកំពត ៖ ឯកឧត្តម នុតចន្ធ័សុខា រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខា ប្រ មាញ់ និង នេសាទ តំណាង ដ៏ខ្ពង់ខ្ពស់ ឯ​​កឧត្ត ម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិក ម្មរុក្ខាប្រមាញ់ និង នេសាទ បានអញ្ជើ ញមកសួរ សុខទុក្ខ និងជូនពរ ក្នុងឱកា​ស​បុណ្យភ្ជុំបិណ្ឌ ដល់កងវរៈ សេនាតូច លេខ២ថ្មើជើងតំបន់ ប្រតិបត្តិការសឹករងខេត្តកំពត ។

ពិធីនេះ ធ្វើឡើង វេលាម៉ោង ៩ៈ៣០ នាទីព្រឹក ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩ នៅក្នុងបរិវេណ វរៈសេនាតូច លេ ខ២ នៅភូមិ កោះ​តា​ចាន់ ឃុំ កំពង់ត្រាចខាងកើតស្រុក កំពង់ត្រាច  ។

ក្នុងពិធីនេះឯកឧត្តម នុតច័ន្ទ សុខា រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននាំយកអំណោយ ជាគ្រឿង ឧ​បភោគបរិភោគចំនួន ២០  មុខរួមមាន៖ ត្រី ងៀត ២៥គីឡូក្រាម ត្រីប្រាសំយ៉ុង ២៥គីឡូក្រាម សាច់ក្រក ២៥ គីឡូក្រាម ផ្អ​ក​ចា​វ ២៥ គីឡូក្រាម សៀងផ្អែម ៤០ គីឡូក្រាម អំបិលអ៊ីយ៉ូដ ៤០ គីឡូក្រាម ទឹកត្រី ២០ យួរ ត្រីខកំប៉ុង៩ កេស ទឹកដោះគោខាប់ ២កេស មីថៃ ២០ កេស ទឹកក្រូច ២០ កេស និង សម្ភារៈប្រើប្រាស់ សាប៊ូដុសខ្លួន ១០ ឡូ ថ្នាំដុសធ្មេញ ១០ឡូ ច្រាសដុសធ្មេញ ១០ ឡូ កន្ទេលនីឡុង ២០ បន្ទះ និង ថវិកាមួយចំនួនផងដែរ ។

នៅក្នុងពិធីនោះ ឯកឧត្តម នុតច័ន្ទ សុខារដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឧបត្ថម្ភថវិកា ដល់ នា​យ​ នាយទាហានរង ពលទាហានរង ក្នុងម្នាក់ទទួលបានថវិកាចំនួន ៣ ម៉ឺនរៀល ហើយ ឯកឧត្តមក៏បានជួយ ឧបត្ថម្ភថវិកា ក​សា​ង វីរៈសេនាតូចស្មើរជើង លេខ២ ចំនួន ១៤៤០០០០រៀល ( ដប់លានបួនសែនបួនម៉ឺនរៀល )  សម្រាប់ប្រើប្រាស់នៅក្នុងអង្គភាព ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 155 នាក់

ម្សិលមិញ 1253 នាក់

សរុប 891614 នាក់