សមាជិកឧត្តមក្រុមប្រឹក្សាប្រតិភូខ្មែរក្រោករកឃើញរឿងមិនប្រក្រតីរបស់ជៅហ្វាយខេត្តកំពង់ឆ្នាំង

0A501BC7-93A2-4F4A-82A2-591D46C1CBEE 1-1-4

យោងតាមវេបសាយ (នៅជាមួយពលរដ្ឋ បំរើពលរដ្ឋ ដើម្បីពលរដ្ឋ) បានចុះផ្សាយថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩កន្លងមកនេះបានរៀបរាប់អោយដឹងថា៖ ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាប្រតិភូខ្មែរក្រោក បេីកការស៊េីបអង្កេត២ខែកន្លងមក បានពិនិត្យឃេីញបញ្ហាស្មោគគ្រោកថ្មីៗបន្ថែមទៀត ដែលកំពុងសំងំក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីករណីមុនបានស្រាវជ្រាវរកឃេីញ ម្ដងហេីយចំពោះភាពមិនប្រក្រតីនៃការយកដីអនុក្រឹត្យ របស់រដ្ឋាភិបាលត្រូវប្រទានកម្មដល់ពលរដ្ឋទៅឲ្យក្រុមហ៊ុនឯកជនដោយចេញប្លង់ទាំងខុសនីតិវិធី។

ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានឲ្យដឹងទៀតថា ករណីមុនគឺបន្ទាប់ពីយេីងខ្ញុំរាយការណ៍ផ្ទាល់ជូនសម្ដេចតេជោ រាជរដ្ឋាភិបាលក៏ដាក់វិធានការចេញ សជណ លេខ ១២៩៦ ឲ្យពិនិត្យសាជាថ្មី ។

បច្ចុប្បន្នសមាជិកឧត្តមក្រុមប្រឹក្សាគណបក្សខ្មែរក្រោកបានរកឃេីញទៀតថា មានដីរដ្ឋជាច្រេីនកន្លែងដែល លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង  បានយកមកធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន ក្នុងនោះមាន ដី៨ទីតាំងជាដីអតីតតារាងបាល់ ដីបន្ទាយទាហាន ដែលឋិតក្នុងស្រុកទឹកផុសហេីយដីទាំងអស់សុទ្ធសឹងជាដីរបស់រដ្ឋហេីយក្នុងចំណោមដី ៨ទីតាំង មាន៧ទីតាំងជាដីឃុបឃិតធ្វេីប្លង់រឹងរួច និងបានលក់មួយទីតាំងអោយជនឈ្មោះ អុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង ក្នុងចំណោមដីមានប្លង់រឹងទាំង៧។

សូមបញ្ជាក់ជូនថា ដី៨ទីតាំងដែលជាដីរបស់រដ្ឋនេះគឺ ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង  មានឯកសារភស្តុតាង គតិយុត្តិ គ្រប់គ្រាន់សម្រាប់រៀបចំជារបាយការណ៍បញ្ជូនទៅប្រមុខរាជរដ្ឋាភិបាល ដោយមិនបានបូកបញ្ចូលជាមួយដី២០ទីតាំងផ្សេងទៀតនៅតំបន់ព្រៃលិចទឹក តំបន់ត្រីពង និងក្នុងទីរួមខេត្តដែលជាដីរដ្ឋនោះទេ ព្រោះខណៈនេះយេីងខ្ញុំកំពុងបន្តស្រាវជ្រាវស៊េីបអង្កេតបន្ថែមទៀត ។

1-7-6

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 152 នាក់

ម្សិលមិញ 671 នាក់

សរុប 1337571 នាក់