គ្រូថ្នាំ​ខ្មែរ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ មកពី​គាត់​លក់​គ្រឿងញៀន​ថែម​មុខរបរ​មួយទៀត

កណ្តាល ៖ កាលពី​ថ្ងៃ​សុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុង​ភូមិធំ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ពាក់ព័ន្ធ​ជួញដូរ​ថ្នាំញៀន។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ យឿន យុន ហៅ​គ្រូ​ពួ ភេទ​ប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្រូថ្នាំ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឃុំ​កើតហេតុ។ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន៤កញ្ចប់។

ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុចកើតហេតុ​នេះ ភ្លាមៗនោះ កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ និង​ក្រុមប្រឹក្សាឃុំ បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​បន្ទប់​លក់​ឥ​វ៉ាន់​ចាប់ហួយ​របស់​ជនសង្ស័យ​ខាងលើ​រកឃើញ​ថ្នាំញៀន៤កញ្ចប់ ដែល​គេ​បាន​លាក់ទុក​ក្នុងកា​តូ​សម្រាប់​ដាក់​ទឹក​ឲ្យ​មាន់​ផឹក ទើប​ឃាត់ខ្លួន​តែម្តង។

ជនសង្ស័យ​បាន​សារភាពថា ឈ្មោះ តឿ ភេទ​ប្រុស អាយុ២៥ឆ្នាំ មាន​ទីលំនៅ​វាល​ខ្សាច់ សង្កាត់​ចាក់អង្រែ រាជធានី​ភ្នំពេញ បាន​ឲ្យ​គ្រឿងញៀន​ទាំងនេះ​មក​ខ្លួន​ដើម្បី​រំលែក​លើក​បន្ត ៕

477281604 477281602 477281606 477281608 477281609

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 156 នាក់

ម្សិលមិញ 539 នាក់

សរុប 391319 នាក់