អភិបាលខេត្តព្រះសីហនុបានណែនាំឱ្យមន្ត្រីសង្កាត់ ក្រុង និងមន្ទីរជំនាញពាក់ព័ន្ធចុះស្ដារសំរាមចេញពីផ្លូវទឹក

1 (13)

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានជំនន់ទឹកភ្លៀងបានវាយលុកនៅក្នុងក្រុងព្រះសីហនុ រួចមក ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុបានណែនាំឱ្យមន្ត្រីសង្កាត់ ក្រុង និងមន្ទីរជំនាញពាក់ព័ន្ធចុះស្ដារសំរាមចេញពីផ្លូវទឹក ដើម្បីអោយទឹកហូរបានលឿន រំដោះទឹកជន់លិចផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រតំបន់ទំនាបក្នុងក្រុងព្រះសីហនុ បានទាន់ពេលវេលានៅពេលមេឃរាំង និងទឹកស្រកចុះជាក់ជាមិនខាន។


ការណែនាំរបស់លោកអភិបាលខេត្ត ខណៈដែលលោកដឹកនាំមន្រ្តីសាលាក្រុង មន្ទីរជំនាញ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមអូរប្រឡាយ ក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងដែលកកស្ទះនៅតាមអាងចម្រោះទឹក១៦ហិកតា ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ។


ក្នុងឱកាសចុះពិនិត្យទីតាំងខាងលើ ឯកឧត្តមអភិបាលខេត្តរូប ក៏សូមឱ្យប្រជាពលរដ្ឋមានការយោគយល់ ព្រោះនេះគឺជាធម្ម​ជា​តិ​ យើងមិនអាចបញ្ចៀសបាន ស្ថិតក្នុងស្ថានភាពនេះមន្ទីរជំនាញនឹង ចាត់ចែងកាយយកសំរាម និងបើកផ្លូវទឹក ជៀសវាងមា​ន​ការកកស្ទះដូចលើកនេះ ទៀត ។ ជាមួយគ្នានេះលោកអភិបាលខេត្ត បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានស្រុក-​ឃុំ បងប្អូនប្រ​ជា​ព​លរដ្ឋ សូមមេត្តាចូល រួមសហការ ថែរក្សាការពារនិងស្តារលូ អូរ ប្រឡាយទឹកក្នុងមូលដ្ឋាន ដោយចៀសវាង ឲ្យបាននូវការចាក់​ដី​លុបផ្លូវទឹកធម្មជាតិ ការបោះចោលសំរាម ឬកាកសំណល់ផ្សេងៗដែលនាំឲ្យខូចបរិស្ថាននិងនាំឲ្យស្ទះផ្លូវទឹកដូចលើកនេះទៀត ៕ 

 

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 980 នាក់

ម្សិលមិញ 610 នាក់

សរុប 739304 នាក់