ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋ(ដោយក្រុមពេទ្យចល័ត របស់ក្រុមហ៊ុនកំពតខេស៊ីមេន )

ll17

នាព្រឹកថ្ងៃពុធ ០៥រោច ខែភទ្របទឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩ លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស និងលោក តំណាងក្រុមហ៊ុនខេស៊ីមេន បានអញ្ជើញជាអធិបតី   ក្នុងពិធីពិនិត្យ និងព្យាបា​ល​ជំងឺដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋ(ដោយក្រុមពេទ្យចល័ត របស់ក្រុមហ៊ុនកំពតខេស៊ីមេន )  ជូន​​ប្រជាពលរដ្ឋចំនួន ២៥០នាក់ នៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។


ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនដែលបានរៀបចំនូវ កម្មវិធីពិនិ​ត្យព្យាបាលជម្ងឺជូនបងប្អូន និងសុំឲ្យក្រុមហ៊ុននៅតែបន្តសកម្មភាព  ដើម្បីសុខភាពប្រជាពលរដ្ឋ យើងទាំងអស់គ្នា ។   ហើយក៏សូមណែនាំផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើង កុំជឿតាមការភួតកុហក ញុះញុង់ របស់ជនអគតិដែលដើរនិយាយនិងប​បួលបងប្អូនអោយទៅចូលរូមទទួល ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នាពេលខាងមុខនេះ ៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 173 នាក់

ម្សិលមិញ 671 នាក់

សរុប 1337592 នាក់