ពិធីសំណេះសំណាលជាមួយសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ១៩ សីហា ២០១៩ នៅក្នុងក្រុងតាខ្មៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

A9

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃពុធទី ៥ រោច ខែ ភទ្របទ ឆ្នាំ កុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹង ១៨ ខែ សីហា ឆ្នាំ ២០១៩រដ្ឋបា​​​​ល​ខេត្តកណ្ដាល បានធ្វើពិធីសំណេះសំណាលជាមួយសិស្សជ័យលាភី  ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រល​ង ១៩ សីហា ២០១៩ នៅក្នុងក្រុងតាខ្មៅ ពិធីនេះដែរត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃ​គណៈអភិបាលខេត្តកណ្តាលនិងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងតាខ្មៅ ។

ក្នុងអង្គពិធីនោះដែរ ឯកឧត្តមបណ្ឌិតម៉ៅ ភិរុណ បានលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ អ្នកគ្រូលោកគ្រូ និងគ្រឹះស្ថានសិក្សាដែលទទួលបាននូវភាពជោគជ័យ ដ៏ធំធេងនេះផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតម៉ៅ ភិរុណ បានចែកជូននូវរង្វាន់លើកទឹកចិត្ត ម៉ូតូ Hongda scoopy ស៊េរីឆ្នាំ២០២០ ដល់សិស្សដែលទទួលបានជ័យលាភីនិទ្ទេស A ទាំង និងបានចែកជូនទឹកប្រាក់លើកទឹកចិត្តចំនួន ២០០ ០០០៛ ( ពីរសែនរៀល ) ផង​ដែរ ​ដល់សិស្សដែលទទួលបានជ័យលាភីនិទ្ទេស B C D E  ។  ហើយលោកគ្រូអ្នកគ្រូដែលបង្រៀនសិស្សបាក់ឌុប  ក៏ត្រូវទទួលបាន​នូ​វដំណើរកម្សាន្ត ទៅកាន់ខេត្តសៀមរាប រយះពេល ពីរយប់ បីថ្ងៃផងដែរ ។

សិស្សានុសិស្សក៏បានថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំ និងលោកគ្រូអ្នកគ្រូទាំងអស់ដែលបានជួយជម្រុញ លើកកម្ពស់ រហូតនាំពួកគាត់មកកាន់ភាពជោគជ័យនៅក្នុងថ្ងៃនេះ ៕

 

 

 

 

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1103 នាក់

ម្សិលមិញ 1127 នាក់

សរុប 743209 នាក់