រដ្ឋបាលខណ្ឌដង្កោ សហការជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌលជើងឯក រៀបចំពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត

B12

ភ្នំពេញ ៖ ព្រឹកថ្ងៃ ព្រហស្បត្តិ៍ ៦រោច ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និងលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ រួមជា​មួយលោកស្រី រស់ សុភារ៉ាវី ប្រធានគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មជើងឯក បានដឹកនាំក្រុមប្រឹក្សាខណ្ឌ សង្កាត់ មន្ត្រីរាជ​កា​​រខណ្ឌ សង្កាត់ ភូមិ យុវជនសសយក ប្រជាពលរដ្ឋ ប្រមាណ ៥០០នាក់ បានធ្វើពិធីបង្សុកូលរាប់បាត្រ ព្រះសង្ឃ មកពីវត្តទាំង ​២​៣​​​​ ក្នុងខណ្ឌ   ដើម្បីឧទ្ទិសដល់ជនរងគ្រោះ   ដែលបានបាត់បង់ជីវិត   នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត នៅមជ្ឈមណ្ឌល​ឧ​ក្រិ​ដ្ឋ​កម្មប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ។

លោកបានលើកឡើងអំពីគោលបំណងនៃការធ្វើពិធីបង្សុកូលរាប់បាត្រ គឺដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបងប្អូនខ្លះបាត់បង់ជីវិតទាំងគ្រួសារ ដោយពុំមានបងប្អូនកូនចៅធ្វើបុណ្យ​ឧ​ទ្ទិ​សកុសលឲ្យ ហើយពិធីនេះគឺឧទ្ទិសដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋដែលជាជនរងគ្រោះនៅក្នុង​មណ្ឌ​ល​ឧក្រិដ្ឋកម្ម​ជើងឯកនេះផងដែរ។ ពិធីសូត្រមន្ត បង្សុកូល រាប់បាត្រនេះ រដ្ឋបាលខណ្ឌដង្កោ តែងបានរៀបចំឡើងជារៀងរាល់ឆ្នាំ​ ដោយក្នុងមួយឆ្នាំធ្វើឡើងចំនួន ០២លើក គឺនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ។

 

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 578 នាក់

ម្សិលមិញ 1331 នាក់

សរុប 524350 នាក់