មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន បង្កើនការត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅលើទីផ្សារ ដើម្បីលើកកម្ពស់សុខមាលភាព អ្នកប្រើប្រាស់ក្នុងឱកាសបុណ្យកាន់បិណ្ឌ

B36

ខេត្តប៉ៃលិន ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បានចូលមកដល់ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក ឈឹម វាសនា ប្រធានសាខា​កាំ​កុងត្រូលខេត្តប៉ៃលិន ដឹកនាំមន្រ្តីជំនាញ សហការជាមួយសមត្ថកិច្ចចម្រុះ បានបង្កើនការទប់ស្កាត់ទំនិញហួសសុពលភាព ខូចគុណភាព និងធ្វើតេស្តបឋម (Test Kit) លើចំនីអារហារបរិភោគ នៅផ្សារសាលាក្រៅ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលធ្វើអោយប៉ះពាល់សុខភាព និងបង្កជាក្តីបារម្ភយ៉ាងខ្លាំង ព្រោះចំណីអាហារ ខូចគុណភាព និងមានផ្ទុកសារធាតុគីមី បានក្លាយជាឃាតករបំផ្លាញសុខភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ។


លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ការទុបស្កាត់ និងត្រួតពិនិត្យរកទំនិញ គ្មានគុណភាព ហួសកាលបរិច្ឆេទកំណត់ និងប្រើប្រាស់ជាតិគីមី ព្រមទាំងធ្វើការធ្វើតេស្តបឋម (Test Kit) គឺធ្វើឡើងដោយគ្មានកាលកំណត់នោះឡើយ ដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ លោកបានបន្តថា៖ ទំនិញដែលមន្រ្តីរបស់លោកតែងធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅកាលបរិច្ឆេទ លើសំបកវិចខ្ចប់ រួមទាំងពិនិត្យរកសារជាតិគីមីនៅលើបន្លែត្រីសាច់ ជាដើម ហើយប្រតិបត្តិការធ្វើតេស្តបឋមរកសារធាតុគីមីលើចំនីអាហារ គឺដើម្បីចូលរួមចំណែកទប់ស្កាត់ចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ណែនាំដល់ ពលរដ្ឋនិងអាជីវករទាំងអស់ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ។ លោក ឈឹម វាសនា ក៍បានសំនូមពរដល់អាជីវករទាំងអស់ និងអ្នកប្រើប្រាស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ត្រូវរួមគ្នាលុបបំបាត់ការដាក់តាំងលក់ និងប្រើប្រាស់ទំនិញ ខូចគុណភាព ឬទំនិញប្រើប្រាស់សារធាតុគីមី ព្រោះវាបានបង្ករផលប៉ះពាល់ខ្លាំងសម្រាប់សុខភាព និងរស់នៅជីវភាពប្រចាំថ្ងៃ។


សូមបញ្ជាក់ថា៖ ក្នុងពេលចុះពិនិត្យទំនិញសមត្ថ កិច្ចកាំកុង ត្រូល បាន ដកហូតទំនិញខូច គុណ ភាពនិងហួសសុពលភាពមួយ ចំនួន ពី អាជីវករដើម្បីយកទៅកំទេចចោលរួមមាន៖ នំស្ពោធកញ្ចប់ ចំនួន 14 កញ្ចប់ធំ ស្ករគ្រាប់ ចំនួន 12កញ្ចប់ គ្រាប់សណ្តែកបំពងចំនួន 1 កញ្ចប់ធំ មីឡូកញ្ចប់ ចំនួន 2កញ្ចប់ធំ សរុប 8,70 គីឡូក្រាម ៕

 

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1023 នាក់

ម្សិលមិញ 1127 នាក់

សរុប 743129 នាក់