ខឹងកូនប្រសារចុះចេញពីផ្ទះ ហើយដេញមិនចេញ ជួនមួយដាវទុកជាការប្រមាននៅស្រុកស្វាយជ្រុំ

C13

ខេត្តស្វាយរៀង ៖ រឿងរ៉ាវឈ្លោះទាស់ទែងមិនចេះនៅក្នុងមួយបង្កអោយកើតអំពើហឹង្សាដល់ឪពុកក្មេកទាញបានដាវកាប់មកលើកូនប្រសាបណ្តាលអោយរងរបួស  ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង10និង40នាទីនៅថ្ងៃទី20ខែកញ្ញាឆ្នាំ2019 នៅចំនុចភូមិ ដំណាក់កន្ទូត ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើយោងតាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ ករណីនេះឈានដល់បង្កហឹង្សាមានរបួសស្នាមនេះដោយសារតែមានជម្លោះក្នុងគ្រួសារដល់ប្រើហឹង្សារវាងឪពុកក្មេកនិងកូនប្រសា ។ ប្រភពបានបន្តទៀតថា៖នៅថ្ងៃកើហេតុគឺបុរសជាកូនប្រសាឈ្មោះប៉ែន សុខ ភេទប្រុស អាយុ28ឆ្នាំ ជនជាតិខ្មែរ មុខរបរតម្បាញក្រមា មានទីលំនៅ ភូមិ ឃុំ ជាមួយគ្នា ត្រូវចំកញ្ចឹងក ផ្នែកខាងឆ្វេង បណ្តាលអោយរងរបួស ទើបមកពីភ្នំពេញហើយមានការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធខណៈពេលនោះឪពុកក្មេក ឈ្មោះ​ យស់ ខេន ភេទប្រុសអាយុ54ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិ ឃុំ កើតហេតុខាលើបានបោះពាក្យសម្តីថា​បើ​​ចុះចេញពីហើយកុំមកវិញធ្វើអីរហូតដល់មានការប្រតាយប្រតប់គ្នារវាងឪក្មេកនិងកូនប្រសាតែបានកូនស្រីត្រូវជាប្រព​ន្ធ​ជនរងគ្រោះឃាត់និងបំបែកគ្នា ។

ប្រភពបន្ថែមទៀតថា៖មួយសន្ទុះមកក៏បុរសជាកូនប្រសាលោតមករករឿងឪពុកក្មេកទៀតនោះឪក្មេកបានកាន់ដាវក្នុងផងនោះក៏កាប់ទៅលើកូនប្រសារត្រូវចំកញ្ចឹងក ផ្នែកខាងឆ្វេង បណ្តាលអោយរងរបួស ។ ក្រោយពីកាប់រួចជនសង្ស័យបានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកវត្ថុតាងនិងជនសង្ស័យ ។ មូលហេតុ៖ជនរងគ្រោះទើបនឹងមកពីភ្នំពេញ ជនសង្ស័យបណ្តេញអោយចេញពីផ្ទះ ប៉ុន្តែជនរងគ្រោះមិនព្រមចេញ ជនសង្ស័យខឹងក៏កាប់តែម្តង ។

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 151 នាក់

ម្សិលមិញ 1548 នាក់

សរុប 820910 នាក់