សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ ស.ស.ស.ក​ ក្រោមការដឹកនាំរបស់​ ឯកឧត្តម​ ហ៊ុយ​ វណ្ណៈ​ នៅពេលនេះសម្រេចបានសមិទ្ធផលថ្មី​ គឺ " អគារសេរីភាព "

D1

ភ្នំពេញ ៖​ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ ស.ស.ស.ក​ ក្រោមការដឹកនាំរបស់​ ឯកឧត្តម​ ហ៊ុយ​ វណ្ណៈ​ នៅពេលនេះសម្រេចបានសមិទ្ធផលថ្មី​ គឺ " អគារសេរីភាព " ។​ អគារសេរីភាព បានបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០១៩ នេះ​ ដោយប្រើរយៈពេលកសាងសរុប ១ឆ្នាំ ១ខែ ។

បើគណនាតាមរបៀបការងារស្ម័គ្រចិត្ត ហើយបើក្នុង១ថ្ងៃត្រូវការអ្នកស្ម័គ្រចិត្ត៣០នាក់ គុណនឹងចំនួន៣៩៥ថ្ងៃ គឺត្រូវការអ្នកចូលរួមធ្វើសរុបចំនួន​១១៨៥០នាក់។

អគារនេះមានសួន កន្លែងលេងកីឡា មានដាំដើមឈើលម្អ និងឈើប្រណិតជាង១០០ដើម។ សមិទ្ធផលនេះ មិនមែនធ្លាក់ពីលើមេឃទេ ប៉ុន្តកើតពីការធ្វើជាក់ស្តែង ដោយការរៀបឥដ្ឋ១ដុំម្តងៗ ខ្សាច់១បង្គីម្តងៗ ដែក១សសៃម្តងៗ ថ្នាំលាប១ជក់ម្តងៗ  និងគំនិតកែលម្អជាប្រចាំ ប្រៀបបាននឹងដំណើរបក្សីរៀបសំបុកឲ្យកូនរបស់ខ្លួន ជាមួយទស្សនៈសម្លឹងទៅអនាគត យូរអង្វែង ។  ថ្នាក់ដឹកនាំស.ស.ស.ក​ សូមអរគុណលោកអ្នកសប្បុរសទាំងអស់ ដែលបានចូលរួមចំណែកកសាងសមិទ្ធផលនេះ រួមទាំងឥស្សរជនពិសេស ដែលសុំលាក់ឈ្មោះសិន ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 546 នាក់

ម្សិលមិញ 1331 នាក់

សរុប 524318 នាក់