ពិធីប្រកាសចូលកាន់មុខតំណែងជូនមន្ត្រីរាជការសាលាខេត្ត និងមន្ទីរ អង្គភាព នៃខេត្តកំពត

D13

កំពត ៖ ព្រឹក ថ្ងៃច័ន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជូនមន្ត្រីរាជការសាលាខេត្ត និងមន្ទីរ អង្គភាព នៃខេត្តកំពត នៅសាលសន្និសីទអគារ A  ។

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ នាយក នាយករងរដ្ឋបាលខេត្ត ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងលោក លោកស្រីអភិបាលក្រុង ស្រុក សរុបចំនួន ២៩៩នាក់។

ក្នុងឱកាសថ្លៃថ្លានេះ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់មន្ត្រីដែលទើបទទួលតំណែងថ្មី ព្រមទាំងមន្ត្រីរាជការទាំងអស់ចំនួន ៦ចំណុច រួមមាន៖
១-ត្រូវរួមសហការល្អជាមួយថ្នាក់លើ ក៏ដូចជាសហការីក្រោមឱវាទទាំងអស់ អនុវត្តឲ្យបានល្អតាមតួនាទី ភារកិច្ចរបស់ខ្លួនតាមឋានានុក្រមការងារ ជាពិសេសអនុវត្តឲ្យបានល្អនូវប្រពៃណីសាមគ្គី ឯកភាពផ្ទៃក្នុង មានតម្លាភាព និងមានគណនេយ្យភាព។
២-ត្រូវបន្តប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៤ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល” ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនអង្គភាព ប្រជាពលរដ្ឋ និងជាតិមាតុភូមិ។
៣-ត្រូវបន្តពង្រឹងវប្បធម៌ចុះមូលដ្ឋាន ដើម្បីស្វែងយល់ពីបញ្ហា ទុក្ខកង្វល់ និងសំណូមពរ ព្រមទាំងដោះស្រាយជូនប្រជាពលរដ្ឋ ដោយជៀសវាងឲ្យបាននូវពាក្យថា”មន្ត្រីជើងដប់”។
៤-ត្រូវពង្រឹងឆន្ទៈខ្ពស់ ក្នុងស្មារតីទទួលខុសត្រូវ និងអនុវត្តយ៉ាងសកម្មនូវតួនាទី ភារកិច្ច ដែលបានកំណត់។
៥-ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពបន្ថែម ដើម្បីឲ្យការអនុវត្តតួនាទី បំពេញភារកិច្ចការងារកាន់ តែមានប្រសិទ្ធ​ភា​ព​ថែមទៀត។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 552 នាក់

ម្សិលមិញ 1331 នាក់

សរុប 524324 នាក់