លោក ខាន់ សុខា អភិបាលរងខេត្ត ! ប្រទេសជាតិមានសន្តិភាព ទើបបងប្អូនមានឱកាសធ្វើបុណ្យជុំគ្នា

D34

ខេត្តតាកែវ ៖ ព្រឹកកថ្ងៃចន្ទ ១០ រោច ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ទី២៣ខែកញ្ញា ឆ្នាំ២០១៩លោក ខាន់ សុខា អភិបាលរងខេត្តតាកែវនិងលោកស្រី នូវ ហុងសេង បានអញ្ជេីញចូលរួមពិធីកាន់បិណ្ឌទី១០នៅវត្តចំនួន ០២ នៅឃុំត្នោតរួមមាន វត្តត្រពាំងចាស់ វត្តអង្គ វត្តភ្នំតូច ។

លោកបាននាំយកទេយ្យទានមួយចំនួននឹងប្រាក់កសាងវត្តព្រមទាំងបានប្រគេនបច្ច័យដល់ព្រះសង្ឃគ្រប់អង្គដែលគង់ចាំព្រះវស្សាតាមលំអានព្រះពុទ្ធសាសនាផងដែរន។ ពិធីកាន់បិណ្ឌនេះដែរក៏មានចូលរួមពី លោក ភួន ឈឺម អភិបាលស្រុកបាទី លោក លោកស្រីអភិបាលរង ក្រុមប្រឹក្សាស្រុក ការិយាល័យជុំវិញស្រុក មេបញ្ជាការកងរាជអវុធហត្ថស្រុក ។

ថ្លែងនាឱកាសនោះ លោកអភិបាលរងខេត្តបានលើកឡើងថា យើងបានជួបមុខគ្នាញញឹមដាក់គ្នា នឹងមានឱកាសធ្វើបុណ្យទានជាមួយគ្នានេះ ក៏ដោយសារប្រទេសជាតិយើងមានសន្តិភាព នឹងការអភិវឌ្ឍ ។

លោកបានបន្តថា សន្តិភាព នឹងការអភិវឌ្ឍនេះ គឺបានកើតឡើងដោយការខំប្រឹងប្រែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋាភិបាលដែលបានកើតឡើងដោយស្របច្បាប់ កើតចេញពីការបោះឆ្នោតគ្រាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេ ហើយយើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាពឲ្យបាន កុំឲ្យមានខ្នាំងសត្រូវមកយាយីបាន ៕ 

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 565 នាក់

ម្សិលមិញ 1331 នាក់

សរុប 524337 នាក់