មន្រ្តីកាំកុងត្រូលខេត្តកណ្តាល ចុះត្រួតពិនិត្យគុណភាពទំនិញនៅផ្សារតាខ្មៅចាស់ ដើម្បីលើកកម្ពស់សុខមាលភាព អ្នកប្រើប្រាស់ទំនិញក្នុង ឱកាសបុណ្យកាន់បិណ្ឌ

D37

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំងកុងត្រូលខេត្តកណ្តាលបានដឹក​នាំមន្រ្តីជំនាញ សហការជាមួយសមត្ថកិច្ចចម្រុះ ធ្វើការចុះត្រួតពិនិត្យគុណភាពទំនិញ ដែលបានហួសសុពលភាព ខូចគុណភា​ព និងធ្វើតេស្តបឋម (Test Kit) លើចំនីអារហារ នៅផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈដែលទំនិញដែលមានផ្ទុកសារធាតុគីមី និងគ្មានគុណភាពបានធ្វើអោយប៉ះពាល់ដល់សុខភាព និងបង្កជាក្តីបារម្ភយ៉ាងខ្លាំង ព្រោះចំណីអាហារ ខូចគុណភាព និងមានផ្ទុកសារធាតុគីមី បានក្លាយជាឃាតករបំផ្លាញសុខភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងពេលបច្ចុប្បន្ន។

លោក ប្រធានសាខាកាំងកុងត្រូលខេត្តកណ្តាល បានមានប្រសាសន៍ឱ្យដឹងថា ការទុបស្កាត់ និងត្រួតពិនិត្យរកទំនិញ គ្មានគុណភាព ហួសកាលបរិច្ឆេទកំណត់ និងប្រើប្រាស់ជាតិគីមី ព្រមទាំងធ្វើការធ្វើតេស្តបឋម (Test Kit) គឺធ្វើឡើងដោយគ្មានកាលកំណត់នោះឡើយ គឺដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ លោកបានបន្តថាទំនិញដែលមន្រ្តីរបស់លោកតែងធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅកាលបរិច្ឆេទ លើសំបកវិចខ្ចប់ រួមទាំងពិនិត្យរកសារជាតិគីមីនៅលើ បន្លែត្រីសាច់ ជាដើម ហើយប្រតិបត្តិការធ្វើតេស្តបឋមរកសារធាតុគីមីលើចំនីអាហារ គឺដើម្បីចូលរួមចំណែកទប់ស្កាត់ចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ណែនាំដល់ពលរដ្ឋ និងអាជីវករទាំងអស់ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ។
លោក អ៊ូ ម៉ានរិន ក៍បានសំនូមពរដល់អាជីវករទាំងអស់ និងអ្នកប្រើប្រាស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ត្រូវរួមគ្នាលុបបំបាត់ការដាក់តាំងលក់ និងប្រើប្រាស់ទំនិញ ខូចគុណភាព ឬទំនិញប្រើប្រាស់សារធាតុគីមី ព្រោះវាបាន បង្ក​ផល​ប៉ះ​ពាល់ខ្លាំងសម្រាប់សុខភាព និងរស់នៅជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ ក្រុមមន្ត្រីជំនាញបានធ្វើតេស្តបឋមលើប្រហិតសាច់គោ និងគ្រឿងសមុទ្រ ជា ​ល​ទ្ធផ​ល ពុំបានរកឃើញសារធាតុគីមីហាមឃាត់ នៅក្នុងគំរូផលិតផលទាំងនោះទេ​ ហើយបានធ្វើការដកហូតទឹកម្ទេស ទឹកតៅហ៊ូ ចំ​នួ​ន​​ ២ដប ដែលហួសរយៈពេលប្រើប្រាស់ យកមករក្សាទុកដើម្បីដុតកំទេចចោលផងដែរ ៕ 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 571 នាក់

ម្សិលមិញ 1331 នាក់

សរុប 524343 នាក់