ជិះម៉ូតូលឿនជ្រុលខ្វះកាប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុកខឿនផ្លូវហោះផ្លោងម៉ូតផ្ងាកង់ឡើងលើរបួសធ្ងន់

E61

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ជ្រុលទៅបុកខឿនផ្លូវហោះផ្លោងម៉ូតូផ្ងាកង់ឡើ​ង​​លើបណ្តាលរងរបួសធ្ងន់។

ហេតុការណ៍នរះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខសាលាវិទ្យា​ល័​យ​ ជាសុីម សាមគ្គី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌូក ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CK-8988ធ្វើដំណើរទិសដៅពីជើងទៅត្បូក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងកាច់ចង្កូតមិនទាន់ជ្រុលទៅបុកខឿនផ្លូវពេញទំហឹងម៉ូតូហោះផ្លោងប្រមាណជា១០ម៉ែត្រផ្ងាកង់កង់ឡើងលើបណ្តាលឲ្យបោកក្បាលរងរបួសធ្ងន់ ត្រូវាបានរថយន្តសង្គ្រោះបន្ទាន់មន្ទីពេទ្យហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ខានបានចុះមកដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋស្ទឹងមានជ័យ១ទុកប្រគល់ជូនម្ចាស់វិញ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 164 នាក់

ម្សិលមិញ 671 នាក់

សរុប 1337583 នាក់