សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុលផ្លូវលំក្រាលគ្រួសក្រហមភូមិអន្តោល រដ្ឋបាលស្រុកដំណាក់ចង្អើរ ខេត្តកែប សូមជួនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស(គិតទាំងសហគ្រាសឯកត្តបុគ្គល)

ហហហ

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុលផ្លូវលំក្រាលគ្រួសក្រហមភូមិអន្តោល រដ្ឋបាលស្រុកដំណាក់ចង្អើរ ខេត្តកែប សូមជួនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស(គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាអោយបានជ្រាបថា រដ្ឋបាលស្រុកដំណាក់ចង្អើរ នឹងដាក់ឱ្យ ដេញថ្លៃ ជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួលការ ធ្វើការងារជួសជុលផ្លូវលំក្រាលក្រួសក្រហមថ្មី ចំនួន០១ គម្រោងស្ថិតនូវភូមិអង្កោល ឃុំអង្កាលស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានប្រវែងបណ្តោយ១,៥០៦ម៉ែត្រ និងទទឹង៤ម៉ែត្រស្មើ និងទឹកប្រាក់ចំនួន ៣៧៦,៩៨១,២៧២ (បីររយចិតសិបប្រាំមួយលានប្រាំបួនរយប៉ែតសិបមួយពាន់ពីររយចិត្តសិបពីររៀលគត់) ។

រដ្ឋបាលស្រុកដំណាក់ចង្អើរ បានរៀបចំឯកសារសម្រាប់លក់ជូនក្រុមហ៊ុន/សហគ្រាសដើម្បីបំពេញចូលរួមដេញថ្លៃ។ឯកសារដេញថ្លៃមានដាក់លក់ នៅអង្គភាពលទ្ធកម្មស្រុកដំណាក់ចង្អើរ ដែលមានអាស័យដ្ឋាន ភូមិភ្នំលាវ ឃុំពងទឹកស្រកដំណាក់ចង្អើរ ខេត្តកែប ចាប់ពីថ្ងៃព្រហស្បតិ៍១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ: ០៧៧ ៧៣ ២០ ៧៤/០៧០ ៣០ ៣៦ ៤៤)។
ឯកសារដេញថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្មស្រកយ៉ាងយូរបំផុតត្រឹម ថ្ងៃសុក្រ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង១១ និង៣០ ព្រឹក ។

ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្មស្រក តាមអាស័យដ្ឋានខាងលើវេលាម៉ោង០២ ខឹង៣០នាទី រសៀល ថ្ងៃសុក្រ ១៣កើត ខែ អស្សុជ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៩។ ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នាឬមានប្រភពតែមួយអាចដាក់សំណើ ដេញថ្លៃបានតែមួយគត់។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួម ដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ឋស្រុកដំណាក់ចង្អើរ ដើម្បីទិញឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការ ដេញថ្លៃនេះ ៕ 

 

ហហហ

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1011 នាក់

ម្សិលមិញ 610 នាក់

សរុប 739335 នាក់