កាឡេថងដឹកអុសម៉ែត្រធ្វើអជីវកម្មកំពុងតែសំរ៉ុកដឹកដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ

H127

ខេត្តកំពង់ធំ ៖ ក្បួនកាឡេថងដឹកអុសម៉ែត្រ បានដង្ហែរគ្នានៅលើបណ្តោយផ្លូវជាតិដែលលាតសន្ធឹងពីកំពង់ថ្មទៅស្រុកចំ​កា​រ​លើ ខេត្តកំពង់ចាម ក្នុងនោះគេសង្កេតឃើញសកម្មភាពដឹកអុសម៉ែត្រ គឺសុទ្ធសឹងតែជាអុសរស់ ដែលទើបតែកាប់មកថ្មីៗចេ​ញ​​ពីព្រៃ ក្នុងមួយថ្ងៃចាប់ពី១០០ទៅ១៥០កាឡេថង ដោយការដឹកអុសម៉ែត្រនេះ គឺជាលក្ខណៈអជីវកម្ម ជួលឲ្យប្រជាពលរដ្ឋដឹកឲ្យក្រុមឈ្មួញ ដើម្បីបិទបាំងភ្នែករបស់ថ្នាក់ដឹកនាំ ដោយសារ បច្ចុប្បន្នហាមដឹកតាមរថយន្ត ទើបប្រើប្រាស់កាឡេថងដឹកជញ្ជូ​ន​ជំនួស ។

ជាក់ស្តែង ទិដ្ឋភាពកាដឹកនេះ ត្រូវបានប្រទះឃើញដឹកជារៀងរាល់ថ្ងៃ តែការថតផ្តិតយករូបភាព គឺបានធ្វើឡើងនៅ ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នំា ២០១៩ស្ថិតនៅមុខស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ១០២ ភូមិយាយទៀង ឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាឡេថង ធ្វើអជីវកម្ម ដឹកអុសម៉ែត្រ បានបន្តដឹកអុសស្រស់យ៉ាងសកម្ម ចេញពីព្រៃក្នុងភូមិសាស្រ្ត ព្រៃអង់តែន ព្រៃសហគមន៍ និងតាមចំការ រួមទាំងព្រៃឈើហាមឃាត់របស់រដ្ឋ បានដឹកយកទៅលក់ឲ្យឈ្មួញ ដែលឈរជើងចាំទិញនៅ ភូមិតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាកន្លែងស្តងធំ សម្រាប់ការឈរជើង ទិញអុសម៉ែត្រពីកាឡេថង ។


កាឡេថងដឹកអុសម៉ែត្រ បានធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ក្នុងដឹកជញ្ជូនអុសលើកំណាត់ផ្លូវ ត្រូវបានអ្នក សង្កេតការណ៍ បញ្ជាក់ថា នេះគឺជាចំនុចអន្តរាយដល់ព្រៃឈើយ៉ាងខ្លាំង ក្នុងការកាប់បំផ្លាញព្រៃឈើរបស់រដ្ឋ យកមកធ្វើអុសម៉ែត្រ និងបានធ្វើឲ្យព្រៃឈើវិនាសហិនហោចខ្ទេចខ្ទី ដោយសារតែមានការខ្វះចន្លោះពីក្រសួងមានសមត្ថកិច្ច បានមើលរំលោងការកាប់អុសស្រស់របស់ប្រជាពលរដ្ឋ សម្រាប់ធ្វើអជីវកម្ម តែទោះបី មានទិដ្ឋភាពដឹកជញ្ជូនដូចសត្វកណ្ឌៀរ ក៏បញ្ហាដ៏ធំនេះ មិនបានរំខានដល់អស់លោក សមត្ថកិច្ចម្តងណាឡើយ ព្រោះសមត្ថកិច្ចទាំងនេះ គាត់ធ្វើការតាមតែបទបញ្ជាថ្នាក់លើតែប៉ុណ្ណោះ ថ្ងៃណាមានបទបញ្ជាគាត់នាំ គ្នាធ្វើមួយប្រាវ មួយដង្ហើមចង្រិត ហើយក៏បណ្តែតបណ្តោយឲ្យមានសកម្មភាពដូចដើម។

មហាជនជាច្រើនបានលើកជាសំនួរដល់អស់លោកសមត្ថកិច្ចថា ព្រៃឈើដែលមានស្រាប់ហើយម្តេចក៏មិន នាំគ្នាទប់ស្កាត់ប​ង្រ្កា​បការកាប់ឈើធ្វើអុសម៉ែត្រ ដឹងទេ? មួយ ម៉ែត្រមួយកាឡេថង ត្រូវបំផ្លាញដើមឈើអស់ ប៉ុន្មានដើម ចុះ​បង​២០​កា​ឡេ​ថ​ង​ តែបំផ្លាញព្រៃឈើអស់ប៉ុន្មានដើម ដូច្នេះសំណូមពរឲ្យសមត្ថកិច្ចជួយនាំគ្នា ទប់ស្កាត់ព្រៃ ឈើដែលមានស្រាប់ ប្រសើរជាងប​ណ្តោ​​យឲ្យឈ្មួញកាប់បំផ្លាញ រួចនាំគ្នាមកដាំដុះជាថ្មី ។

ដោយឡែកកាឡេថងដឹកអុស បានធ្វើចរាចរណ៍ នៅលើដងផ្លូវសាធារណៈនៅពេលយប់ ជារើយៗបានបង្ករ ឲ្យមានគ្រោះថ្នាក់ជាច្រើនករណី បណ្តាលឲ្យស្លាប់បាត់បង់ជី វិត ដោយសារតែមានការជិះបុកពីក្រោយ មូល ហេតុពុំមានភ្លើងបំភ្លឺផ្លូវ និងស្លាកសញ្ញាចរាចរណ៍ ជាហេតុធ្វើឲ្យមានគ្រោះថ្នាក់កើតឡើង ៕ 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 590 នាក់

ម្សិលមិញ 1331 នាក់

សរុប 524362 នាក់