មិនដឹងជាមានយុទ្ធិសិល្ប៍អ្វី បានជាអាជ្ញាធរ មើលមិនឃើញដាយវៀតណាម ៣កន្លែងដែលធំៗដាក់យកត្រីរាប់រយតោន មួ​យ​ថ្ងៃៗ

H155

ខេត្តតាកែវ ៖ ដាយដាក់កាត់ទទឹងទន្លេចំនួន៣កន្លែង នៅឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានជ​នជា​តិ​វៀ​ត​ណាមយកមកដាក់សម្រាប់ចាប់ត្រីគ្រប់ប្រភេទនារដូវបិទការនេសាទឆ្នាំនេះ មិនខ្លាចរអានិងអាជ្ញាធរ សង្ស័យមានការត្រូវរ៉ូវគ្នាជាមុន។

ដាយទាំងបីកន្លែងដែលដាក់កាត់ទទឹកទន្លេនេះ ប្រជាពលរដ្ឋរស់នៅឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ បានប្រាប់ថា អភិ​បា​ល​​ស្រុកក៏ដូចជាមេឃុំបានលក់ ( អតីតដែន ឡូត៍លេខ៥ ) ទៅឲ្យជនជាតិវៀតណាមចូលមកដាក់ប្រមូលយកត្រីគ្រប់ប្រភេទទៅ​ស្រុកគេវិញរាប់សិបតោនជារៀងរាល់ថ្ងៃ ។

បើតាមការឲ្យដឹងពីបងប្អូនប្រជាពលរដ្ឋបាននិយាយប្រាប់ថា ពួកគាត់មានការលំបាកណាស់ រាល់ការនេសារត្រីជាលក្ខណៈគ្រួ​សា​រ បើទោះបីជាមានសហគមន៍នេសាទក្នុងឃុំក៏ដោយក៏មិនមានប្រយោជន៍ដែរ ព្រោះអាជ្ញាធរស្រុក និងឃុំ បានលក់អតីត​ឡូ​ត៍នេសាទនេះ ទៅឲ្យជនជាតិវៀតណាមចូលមកដាក់ដាយ និងសៃយ៉ឺនប្រមូលយកត្រីគ្រប់ប្រភេទ ដោយខុសច្បាប់យ៉ាងសេ​រី​ ។

ប្រភពដដែលបានបន្តថា ក្នុងឆ្នាំនេះទឹកទន្លេបានឡើងយឺតជាងឆ្នាំមុនៗ គឺទឹកទើបតែហក់ឡើងនៅចុងខែសីហានេះ ហើ​យ​ដាយកាត់ទទឹងទន្លេទាំង៣ខ្សែនេះជនជាតិ​វៀ​ត​ណាមទើមតែចូលមកដាក់ក្នុងខែកញ្ញានេះទេ និងបានប្រមូលយកត្រីទៅស្រុ​ក​គេវិញរាប់សិបតោនទាំងថ្ងែទាំងយប់។

ទាក់ទិននឹងករណីនេះ អង្គភាពយើងមិនអាចទាក់ទងសុំការបំភ្លឺពីលោកអភិបាលខេត្តបានទេ ព្រោះទូរស័ព្ទលោកមិនអាច​ទា​ក់ទងបាននៅវេលាម៉ោង ១២:០៩ នាទី ថ្ងៃ​ទី​ ០៤ តុលា ២០១៩ នេះ ហើយលោកអភិបាលស្រុកបូរីជលសារក៏ដូចគ្នាដែរ ។

ចំណែកឯលោក សៅ កុសល ប្រធានរដ្ឋបាលជលផលខេត្តតាកែវវិញ បានប្រាប់តាមទូរស័ព្ទថា ចំពោះដាយកាត់ទទឹងទន្លេទាំ​ង​៣ខ្សែនេះ ជារបស់សហគមន៍នេសាទឃុំកំ​ព​ង់ក្រសាំង និងឲ្យសហគមន៍ជាអ្នកដាក់ខ្លួនគេ តែបើលក់ទៅឲ្យវៀតណាមចូ​ល​ម​កធ្វើនោះគឺខុសច្បាប់ហើយ ៕ 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 600 នាក់

ម្សិលមិញ 1331 នាក់

សរុប 524372 នាក់