រំដោះស្វារស់១៣ក្បាល ពីមុខសញ្ញាឈ្មួញសកម្មម្នាក់

I22

ខេត្តមណ្ឌលគិរី ៖ សត្វស្វា អំបូរស្វាស្រូវ ចំនួន១៣ក្បាល បានរួចផុតពីការជួញដូររបស់មុខសញ្ញាឈ្មួញសកម្មម្នាក់ ដែលតែងធ្វើសកម្មភាពទិញជួញដូរ កាលពីពេលកន្ល​ង​​​​មក ។ សត្វស្វាចំនួន១៣ក្បាលខាងលើ ត្រូវលែងចូលក្នុងព្រៃធម្មជាតិក្នុងដែនជម្រកសត្វព្រៃវិញ បន្ទាប់ពីលេខាធិការដ្ឋានស្រុកកែវសីមា សហការគ្នាតាមប្រម៉ាញ់រថយន្តទំ​នើ​បមួយគ្រឿងម៉ាកលុចសុីសពណ៌ស ពេលធ្វើសកម្មភាពលួចដឹកឆ្ពោះទៅគោលដៅជួញដូរ ។

សមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី០៥តុលានេះថា កម្លាំងរបស់លេខាធិការដ្ឋានស្រុកកែវសីមា បានស្ទាក់ចាប់បានបុរសម្នាក់ឈ្មោះហ៊ុយ ហួ អាយុ៣៤ឆ្នាំ ជាជនជាតិខ្មែរ បើកបររថយន្តម៉ាកលុសសុីស៣៣០ ពាក់ស្លាកលេខ2R8247។សមត្ថកិច្ចបានរកឃើញសត្វស្វាច្រកក្នុងថង់ចំនួន១៣ក្បាលក្នុងរថយន្ត ដែលដឹកមកតាំងពីស្រុ​ក​កោះ​ញែ​ក ។

មន្ត្រីដែនជម្រកសត្វព្រៃលោកព្រហ្ម វិបុលរតនៈ បញ្ជាក់ថា បុរសនេះជាមុខសញ្ញាចាស់ដែលយើងបានតាមស្រាវជ្រាវយូរមកហើយ។ខណៈនេះ ជនសង្ស័យត្រូវឃាត់ខ្លួនប​ញ្ជួ​​​នទៅតុលាការ ចំណែកស្វាទាំងអស់គឺនិងត្រូវដោះលែងនៅក្នុងព្រៃធម្មជាតិវិញផងដែរ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 527 នាក់

ម្សិលមិញ 1331 នាក់

សរុប 524299 នាក់