លោកយាយ ម៉ៅ

download (85)

យាយម៉ៅ ឬ លោកយាយម៉ៅ ជា​វីរៈនារី​ក្នុង​ទេវកថា​ពី​បុរាណ​ដ៏ពេញនិយមរបស់ប្រជាជនខ្មែរ [១] និងគេមានជំនឿថាជាទេវតាស័ក្តិសិទ្ធ តាមបែប​ព្រហ្មញ្ញសាសនាក្នុងប្រទេសកម្ពុជា។ **យាយម៉ៅ ត្រូវបានគេគោរពបូជា ធ្វើសក្ការៈនៅតាមឆ្នេរសមុទ្រ ឬច្រាំងសមុទ្រ ក៏ដូចជានៅចន្លោះផ្លូវពីក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ កំពត និងក្រុងកែប។ នៅភ្នំបូគោក្នុងខេត្តកំពត គេឃើញមានរូបសំណាកយាយម៉ៅ ដែលមានកំពស់ដល់ទៅ២៩ម៉ែត្រ ដែលត្រូវបានសំភោធឡើងក្នុងឆ្នាំ២០១២ ទន្ទឹមនឹងនោះ ក៏មានឃើញរូបសំណាករបស់លោកយាយនៅឆ្នេរសមុទ្រកែប ដែលត្រូវបានហៅថា "ស្រីស្អាត" ឬ"សិលាចាំប្តី" ទាំងនោះ គឺជារឿងព្រេងនិទានរបស់ស្រី្តម្នាក់ ដែលទន្ទឹងចាំស្វាមីរបស់ខ្លួន ហើយសំឡឹងមើលទៅទិសខាងលិច។ យាយម៉ៅ ត្រូវបានគេជឿថា គាត់គឺជាអ្នកការពារ ថែរក្សាអ្នកដំណើរ និងព្រានព្រៃឲ្យបានសេចក្តីសុខសប្បាយ។ អ្នកដំណើរដែល​ធ្វើ​ដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ តែងតែឈប់នៅមុខអាស្រមលោកយាយម៉ៅ នៅតាមបណ្តោយផ្លូវនោះ ដើម្បីធ្វើសក្ការៈ បូជា ដើម្បីសុំឲ្យការធ្វើដំណើរបានសុខសប្បាយតាមផ្លូវ។

 
រូបសំណាកយាយម៉ៅនៅភ្នំបូកគោ

ដំណើររឿងរបស់យាយម៉ៅ គេពុំទាន់មានឯកសារណាមួយជាក់លាក់ ដែលជាប្រវត្តិសាស្ត្រទេ។ រឿងនេះត្រូវបានគេនិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយ។ គេឃើញមានរឿងនិទានមួយចំនួនទាក់ទងនឹងប្រវត្តិយាយម៉ៅ។ បានឮថា រឿងនេះបានកើត​ឡើង​នៅមុន​សម័យ​​អាណានិគមបារាំង នាងគឺ​ជា​ស្រ្តីដ៏ស្អាត ផូរផង់ បានរៀបអាពាពិពាហ៍​ជាមួយនឹង​មេទ័ពម្នាក់។ ក្រោយពេល​ដែលស្វាមី​របស់គាត់ធ្វើ​មរណកាល​ក្នុងសង្គ្រាម រវាងកម្ពុជា]]និងថៃ នាងក៏បាន​ដឹកនាំទ័ព​ឡើងប្រឆាំង​តបវិញ។ នៅពេលនោះ នាងក៏បានក្លាយ​ជាវីរៈនារី​ដ៏ល្បីល្បាញ​​របស់ជនជាតិខ្មែរ

រឿងដំណាលខ្លះថា ស្វាមីរបស់ដូនម៉ៅ ដែលជាមេទ័ព បានចេញទៅធ្វើសង្គ្រាមតាមផ្លូវសមុទ្រ ដោយសារតែនឹកស្វាមីខ្លាំងពេក នាងក៏ទៅតាមរក ហើយក៏បានមកដួលស្លាប់នៅខេត្តកោះកុង ក្លាយជាអ្នកដូន (ឆ្មាំរក្សាសមុទ្រ)។

កាលពីសម័យមុន មានមេកន្ទ្រាញ ម្នាក់ ឈ្មោះជុច ត្រួតត្រា​កុល​សម្ព័ន្ធ​ជនជាតិព័រ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលពី​មុនហៅថា ​ព្រៃខ្លាដំរី។ តា​ជុច មានប្ញទ្ធិអំណាចខ្លាំងពូកែណាស់ ជាមនុស្សឆ្អឹងដែក ស្បែកស្ពាន់។ កាលនោះ មាន​យុវតី​ ជនជាតិព័រម្នាក់ ឈ្មោះនាងម៉ៅ មានរូបឆោមល្អល្អះ ត្រូវបានមេកន្ទ្រាញយកធ្វើជាភរិយា។ ក្រោយពេលពួកគាត់ធ្វើមរណកាលទៅ បានបន្សល់ទុកទ្រព្យសម្បត្តិជាច្រើន ដោយហេតុថា ពួកគាត់គ្មានកូនបន្តពូជពង្ស ចិត្តរបស់ពួកគាត់​ ក៏នៅ​មិនដាច់​អាល័យ ក៏ចាប់ជាតិជាអ្នកតា អ្នកដូន​ នៅចាំយាម ថែរក្សាទឹកដីនោះ។ មេកន្ទ្រាញដែលឡើងកាន់ដំណែងក្រោយៗ ក៏នៅតែគោរពកោតខ្លាចតាជុច យាយម៉ៅ ដូចកាលនៅរស់ បានទាំងយកដុំថ្ម២ដុំធំៗ ដាក់​ទន្ទឹម​គ្នា ធ្វើរោង​ប្រក់​ស្បូវ​ត្រង់ផ្ទះ​តាយាយ​នេះ ដោយឧបកិច្ច​សុំឱ្យពួកគាត់តាមថែរក្សាជនជាតិព័រ កុំឱ្យមានជំងឺតម្កាត់អ្វីឡើយ។ គ្រានោះ ដូនម៉ៅ បានចូលសណ្ឋិត ក្នុងរូបស្នងម្នាក់ ហើយប្រាប់អ្នកស្រុកថា គាត់មានភារកិច្ចតាម​ថែរក្សា​មនុស្សលោក មិនត្រឹមតែ​​តំបន់​​ភ្នំក្រវាញ​នេះទេ សូម្បី​ខេត្តផ្សេងៗ មានដូចជា ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ក្រុងកំពង់សោម ជាដើម ជាពិសេស កូនចៅដែល​ធ្វើដំណើរ​តាមសមុទ្

ការសែនព្រេនចម្បងគឺនៅខែមិថុនា។ អ្នកដែលមានជំនឿតែងនាំគ្នាទៅវត្ត ឬក៏ទីសក្ការៈនានា ដើម្បីធ្វើនូវការបូជា។ ក្នុងការសែនព្រេននេះ គេតែងនាំយកអាហារដ៏ប្រណិត ជាពិសេស មានដូចជា ក្បាលជ្រូក មាន់ស្ងោរ និងគ្រឿង​សក្ការៈ ដែល​ជាបរិក្ខារ​របស់យញ្ញ មានដូចជា ស្លាធម៌ ដូងទុំ ផ្កាភ្ញី និងបាយសី (ធ្វើឡើងដោយកំណាត់ផ្នែកមួយនៃដើមចេក ដែលមានដោតជើងទ្រ មានស្លឹកចេកដែលគេរុំប៉ុនៗម្រាមដៃ ៣ ទៅ៩ស្រទាប់។ បាយសីនេះ គឺជាបរិក្ខារមួយដែលពេញ​និយម របស់ប្រជាជនខ្មែរ ក៏ដូចជាជនជាតិ​ថៃ ក្នុងការធ្វើពិធីសែនព្រេន ឬបូជាផ្សេងៗ។ .[២]

រូបស្នងទាំងបីដែលយាយម៉ៅធ្លាប់ចូល

  1. យាយសៅរ៍ : គឺជាភរិយារបស់តាអ៊ុង ដែលជាកាប៉ូរ៉ាល់ថ្នល់ (អ្នកត្រួតត្រាខាងផ្លូវ)។
  2. តាស្នងឡុង : ជាកូនរបស់យាយសៅរ៍ និងតាអ៊ុង។
  3. តាឡុងម៉ៅ  : ជាកូនតាស្នងឡុង។

ជំនឿ[កែប្រែ]

តាមរយៈស្នាដៃនិពន្ធរបស់លោកសេក សុផាត និងលោកស្តើង ធូរ [៣] កាលពីរវាងឆ្នាំ ១៨៦៦ អ្នកដូនម៉ៅនេះ កាចណាស់ គឺបើអ្នកណាធ្វើដំណើរកាត់តាមផ្លូវជ្រោះភ្នំពេជ្រនិល ហើយមិនបានបង្អង់ឈប់ ដើម្បីសុំសេចក្ដីសុខសប្បាយទេ ឬប្រព្រឹត្តចោរកម្មផ្សេងៗ អ្នកដូននឹងធ្វើជាហេតុផ្សេងៗ មានជម្ងឺដម្កាត់ ឬមើលផ្លូវដែលត្រូវ​ធ្វើដំណើរ​មិនឃើញ ដែលអាច​បណ្តាល​ឲ្យ​បើកខុសផ្លូវ មានគ្រោះថ្នាក់ដល់ជីវិត។ មួយវិញទៀត បើអ្នកណា មានគំនុំ ហើយមានប្រាថ្នានឹងព្យាបាទអ្នកដទៃ ហើយទៅធ្វើការបន់ សុំឲ្យអ្នកដូនជួយទៅបង្ក្រាបគូសត្រូវរបស់ខ្លួន ដោយសន្យាថា បើបានសម្រេចដូចការបន់ នឹងថ្វាយវត្ថុណានីមួយ។ អ្នកដូន ក៏ទៅកាច់ ធ្វើតាមបំណងអ្នកដែលបន់នោះក៏មាន។[៤]

ដោយហេតុតែកាចសាហាវយ៉ាងនេះហើយ ទើបបារាំងសែស (ក្នុងសម័យអាណានិគមបារាំងរវាងឆ្នាំ ១៩០០) បានទៅបាញ់ទីសក្ការៈអ្នកដូននោះម្ដង។ តាំងពីពេលនោះមក អ្នកដូននេះ ក៏ថយអានុភាពបន្តិច។

ក្នុងរវាងឆ្នាំ ១៩៤០ ជំនាន់ជប៉ុនចូលស្រុក បានកេណ្ឌប្រជាពលរដ្ឋចំណុះខែត្រកំពត ឲ្យទៅជីកលេណដ្ឋាន នៅត្រង់ថ្នល់បត់ភ្នំទ្វារកំពតនោះ។ ពលករទាំងនោះ បានទៅធ្វើបរិវេណទីសក្ការៈនោះឲ្យស្មោកគ្រោក មានបន្ទោរបង់មូត្រ លាមកជាដើម ដោយ​ការខឹងនឹងអំពើរបស់អ្នកទាំងនោះ អ្នកដូនក៏ធ្វើឲ្យមានជម្ងឺ ស្លាប់អស់ជាច្រើននាក់។ អ្នកខ្លះមានជំងឺឈឺតាំងពីកន្លែងកាប់ដីនោះមក ស្លាប់អស់ជាច្រើននាក់។ អ្នកខ្លះបានមកដល់ផ្ទះ ទើបចាប់មានជំងឺក៏មាន ស្លាប់រង្គាលចោលប្រពន្ធ ឲ្យនៅមេម៉ាយគគោក រហូតទាល់តែបាននាមថា "មេម៉ាយជំនាន់ជប៉ុនកេណ្ឌ" ។ ដោយឃើញហេតុការស្ដែងយ៉ាងនេះ បានធ្វើឲ្យអ្នកស្រុក ទាំងខ្មែរ ចិន យួន ចាម ជ្វា បាក់បបខ្លបខ្លាចឥតឧបមា។ ម្នាក់ៗប្រសិនបើមានការត្រូវធ្វើដំណើរទៅចំកន្លែងនោះ ដោយខានមិនបាន ក៏ត្រូវប្រុងប្រយ័ត្នឲ្យមានវត្ថុកំដរដៃ សម្រាប់ថ្វាយអ្នកដូនពុំដែលខានឡើយ។[៥]

ដើម្បីធ្វើឲ្យការវឹកវរស្ងប់ស្ងាត់ មនុស្សទាំងឡាយ ក៏ចាប់ផ្តើមនាំយកវត្ថុផ្សេងៗ ដើម្បីធ្វើសក្ការៈបូជាយាយម៉ៅ និងកសាង​ទីសក្ការៈឡើងវិញ។ ក្រៅពីការបន់ស្រន់សុំសេចក្តីសុខ របស់អ្នកស្រុក​នៅផ្តុំភ្នំពេជ្យនិល ពេលដែលមានភាពវឹកវរកើតឡើង មានការលួច កាប់សម្លាប់ជាដើម អ្នកទាំងនោះ តែងទៅបញ្ជាន់អ្នកដូន ដើម្បីឲ្យអ្នកដូនប្រាប់ហេតុការ ឬប្រាប់ពិធីដើម្បីដោះស្រាយផ្សេងៗ។[៤]

(ដកស្រង់ពី វិគីភីឌា)

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 533 នាក់

ម្សិលមិញ 1331 នាក់

សរុប 524305 នាក់