ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល

z10

ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិ ធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីត្រួតពិនិត្យ និងត្រៀមលក្ខណៈសម្រាប់ដំណើរការក្នុងពិធីប្រណាំងទូក នៅថ្ងៃទី១២ ១៣ ខែតុលា ឆ្នាំ២០១៩ឆាប់ៗនេះ ឲ្យទទួលបានជោគជ័យ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានផ្តោតសំខាន់លើការព ង្រឹងបន្ថែមដល់ការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធី។


សូមបញ្ជាក់ថា តាមការបញ្ជាក់របស់គណៈកម្មការរៀបចំពិធីប្រណាំងទូក ក្រុងតាខ្មៅ ខេត្តកណ្ដាល ឆ្នាំនេះមានទូក ៦៣ ចូលរួម ក្នុងនោះមានទូកផ្កាចាចំនួន ១៨ទូក ទូកនារី ២ទូក ទូកអន្តរជាតិ១៩ទូក និងទូកងចំនួន ២៦ទូក ។ មានកងកម្លាំងថែ រក្សាសណ្ដាប់ធ្នាប់ចំនួន ៦១៩នាក់ ស្តង់ពេទ្យចំនួន ៤ស្តង និងរថយន្តសង្គ្រោះចំនួន ៤ គ្រឿង។ ត្រៀមប្រទីបតូចៗចំនួន ៦០ ០ប្រទីប ប្រទីបធំ មធ្យមចំនួន ៦ប្រទីប និងគោមចំនួន ១០០ គោម ព្រមទាំងការបាញ់កាំជ្រួចអបអរពិធីផងដែរ ។

 

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 547 នាក់

ម្សិលមិញ 1331 នាក់

សរុប 524319 នាក់