លោក ឧត្តមសេនីយ៍ត្រី សំ តុលា បានបញ្ជា យ៉ាងមុឺងម៉ាត់ អោយកម្លាំង របស់ខ្លួនត្រៀមការពារថែរក្សាសន្តិសុខសុវត្ថិភាពរបៀបរៀបរយសង្គមអោយបានល្អ ប្រសើរ ជូនប្រជាជនមកទស្សនា ពិធីប្រណាំងទូកក្រុងតាខ្មៅនិងប្រព្រឹត្តិទៅនៅថ្ងៃទី ១២-១៣ខែតុលា

x37 (1)

ខេត្តកណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាលក្រោមការដឹកនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី  សំ តុលា បានបញ្ជា យ៉ាងមុឺងម៉ាត់ អោយកម្លាំង របស់ខ្លួនត្រៀមការពារថែរក្សាសន្តិសុខសុវត្ថិភាពរបៀបរៀបរយសង្គមអោយបានល្អ ប្រសើរ ជូនប្រជាជនមកទស្សនា ពិធីប្រណាំងទូកក្រុងតាខ្មៅនិងប្រព្រឹត្តិទៅនៅថ្ងៃទី ១២-១៣ខែតុលាឆ្នាំ ២០១៩ ខាងមុខនេះ  ។
កងរាជអាវុធហត្ថខេត្តកណ្តាល រូបនេះ បានបញ្ជា បែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារៈកិច្ច និងលទ្ធផលការងារ កងរាជអាវុធហត្ថ ៩ខែ និងផ្សព្វផ្សាយទិសដៅការងារ ត្រីមាសទី៤  ឆ្នាំ២០១៩ សម្រាប់អនុវត្ត​បន្តនៅរសៀលថ្ងៃនេះ ។

លោកឧត្តមសេនីយ សំ តុលា បានដាស់តឿនដល់ គ្រប់ ផ្នែក កងកម្លាំងទាំងអស់ ត្រូវប្រមូលផ្តុំកម្លាំងរៀបរយ គោរ​ពវិន័យនិងត្រៀម ចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋ ជួបប្រទះ គ្រោះមហន្តរាយ ផ្សេងៗ ដែលកើតមានឡើង ដោយយថាហេតុ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 596 នាក់

ម្សិលមិញ 1331 នាក់

សរុប 524368 នាក់