សិស្សសាលាម្នាក់ត្រូវបានសិស្សដូច គ្នាវាយ ជាច្រើនដៃ ហើយលោក នាយក គំរាមដេញចេញ ពីសាលានិង បញ្ឈប់ ការសិក្សា

Screenshot (48)

សិស្សសាលាម្នាក់ត្រូវបានសិស្សដូច គ្នាវាយ ជាច្រើនដៃ ហើយលោក នាយកគំរាមដេញចេញពីសាលា និងបញ្ឈប់ការសិក្សាថែមទៀត នេះគឺជារឿងមួយអយុត្តិធម៌ណាស់ សម្រាប់សិស្សសាលាម្នាក់នេះ ។  តាមប្រភពនៅទីនោះបានឲ្យដឹងថា សិស្សដែលត្រូវលោកគ្រូ គំរាមបញ្ឈប់ការសិក្សា និងរងគ្រោះដោយសារគេវាយនោះ មានឈ្មោះ ប៉ែត ចិ​ន្តា ភេទប្រុស អាយុជាង 10ឆ្នាំមានទីលំនៅ ភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ប្រភពពីម្ដាយជនរងគ្រោះបានឲ្យដឹងដែរថា កូនរបស់ គា​​ត់មិនមានកំហុសខុសឆ្គងអ្វីសោះឡើយ ហេតុអ្វីបានជា លោកនាយកសាលា គំរាមបញ្ឈប់ការសិក្សា និង បណ្ដេញចេញពីសាលាយ៉ាងដូចច្នេះ  ព្រោះកូនរបស់គាត់ពេល ចូលរៀន ត្រូវបង់លុយឲ្យសាលាមិនដែលខ្វះផង ហើយកូនរបស់គាត់ត្រូវគេវៃថែមទៀត ប៉ុន្តែបែរជាមកចោទ កូនរបស់នាងខ្ញុំថា ជាអ្នកប្រឌិតរឿងទៀត ពិតជាអយុត្តិធម៌ណាស់ តើលោកនាយកសាលាគាកឃួន ធ្វើបែបនេះ ត្រឹមត្រូវដែរឬទេ ឬមួយលោកនាយកកាន់ជើងសិស្សអាក្រក់ ទម្លាក់ កំហុសមកលើសិស្សល្អទៅវិញ ។

សិស្សជាជន រងគ្រោះបានប្រាប់អ្នក សារព័ត៌មានយើងថា បន្ទាប់ពីសាច់ញាតិរបស់ សិស្សរងគ្រោះមកពីសាលាវិញ លោកនាយកក៏បានហៅសិស្ស ដែលជាជនរងគ្រោះ ចូ​ល​ទៅសួរនៅក្នុងបន្ទប់ ហើយនិយាយសម្លុតខ្លាំងខ្លាំងថា ឯងត្រូវទៅរកអ្នកថតរូបនោះអោយឃើញ បើរកមិនឃើញទេឯងចេញពីសាលា និង បញ្ឈប់ការសិក្សាថែមទៀ​ត​ផ​ង​ ។  សិស្សរងគ្រោះ បានបន្តទៀតថា អ្នកដែលវាយនោះត្រូវបានទៅសុំទោស នៅឯសាលារៀនគួរ ។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 573 នាក់

ម្សិលមិញ 1331 នាក់

សរុប 524345 នាក់