ឯកឧត្តម ជាវ តាយ អញ្ជើញពិនិត្យទីតាំងសាងសង់ផ្លូវបេតុងសរសៃដែក ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត

x47

នៅរសៀល ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុងកំពត លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគ មន្ត្រីជំនាញសាលាក្រុង ក្រុមប្រឹក្សាសង្កាត់កំពង់បាយ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ប្រមាណជាង៥០នាក់ បានចុះពិនិត្យទីតាំងសាងសង់ផ្លូវបេតុងអាមេ (សរសៃដែក) ប្រវែង ៣៩៦ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត (ផ្លូវម្លប់ឫស្សី)  ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ ណែនាំដល់លោកចៅសង្កាត់ និងសប្បុរសជនរួសរាន់ក្នុងការបើកការដ្ឋានឲ្យបានឆាប់រហ័ស ដើម្បីឲ្យគម្រោងនេះសាងសង់រួចរាល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងត្រូវស្តារឡើងវិញនូវប្រព័ន្ធលូដែលមានស្រាប់នៅសងខាងផ្លូវនេះ និងធ្វើការសម្អាតព្រៃ ដើម្បីឲ្យមានសោភ័ណភាពនៅក្នុងទីក្រុង។ នៅពេលសាងសង់រួចរាល់ឯកឧត្តមអភិបាលខេត្ត នឹងបំពាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវនេះផងដែរ   ៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1048 នាក់

ម្សិលមិញ 1127 នាក់

សរុប 743154 នាក់