គិតចាប់ពីឆ្នំា១៩៩៤ ដល់ឆ្នំា២០១៩ កម្ពុជាអនុម័តគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន៨៤គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណជា២,៥ពាន់លានដុល្លារអាមេរិក

X61

ប្រទេសវៀតណាម មិនត្រឹមតែជាដៃគូពាណិជ្ជកម្មសំខាន់មួយរបស់កម្ពុជានោះទេ តែក៏មានការវិនិយោគផ្ទាល់ច្រើនគួរឲ្យក​ត់​ស​ម្គាល់លើវិស័យកសិកម្ម ជាពិសេសការដាំដុះដាំណាំកៅស៊ូ  ។


យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ១៩៩៤ រហូតដល់ខែសីហា ឆ្នាំ២០១៩ កម្ពុជាអនុ​ម័ត​គ​ម្រោ​ងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួ​ន  ៨​៤​គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណជា២,៥ពាន់លានដុល្លារអា​មេ​រិក ក្នុងនោះវិស័យកសិកម្មមានចំនួនប្រមាណ ២ ភាគ៣ នៃគម្រោងវិនិយោគទាំងអស់ ។ ប​ន្ទាប់​ពីគម្រោងវិនិយោគដែល​បា​នចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មានវត្តមាននៃការវិនិយោគក្រុមហ៊ុនវៀតណាមក្នុងវិស័យនានាដូចជា វិស័យ​ធ​នាគារ ធានារ៉ាប់រង សេ​វាកម្ម និង ការលក់ដុំលក់រាយជាដើម ។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានអះអាងកន្លងមកថា ក្នុ​ង​​សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា មានប្រមាណជាង​១​៩​ក្រុមហ៊ុន ដែលកំពុងធ្វើប្រតិបត្តិការវិនិយោគលើការដាំ​ដុះដំណាំកសិ-ឧស្សាហកម្មកៅស៊ូនៅលើផ្ទៃដីប្រមាណជា១០ម៉ឺនហិកតានៅកម្ពុជា ។ ក្រុមហ៊ុនវៀតណាមដាំដុះ​កៅ​ស៊ូមានទី​តាំ​ងស្ថិតក្នុងខេត្ត៧ រួមមាន៖ ខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ក្រចេះ មណ្ឌលគីរី និងខេត្តរតនគីរី  ។


បច្ចុប្បន្ន បណ្តាក្រុមហ៊ុនឧស្សាហកម្មកៅស៊ូទាំង ១៩ក្រុមហ៊ុននោះ បានប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកប្រមាណជា​១ម៉ឺ​ន៥​ពា​ន់នាក់ និងបន្តតម្រូវការកម្មកររហូតជាង​៤​ម៉ឺ​ននាក់ទៀតក្នុងឆ្នាំ២០២០ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋា​ភិ​បាលកម្ពុជាបានសម្រេចផ្អាកការផ្តល់ដីសម្បទាន សេដ្ឋកិច្ចដល់ក្រុមហ៊ុនវិនិយោគ ឯកជនព្រ​ម​ទាំង និ​រា​ក​រ​ណ៍​គម្រោង​វិនិ​យោ​​​គរបស់ក្រុមហ៊ុនឯកជនមួយចំនួន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋ ហើយមិនព្រមធ្វើសកម្មភាពអភិវឌ្ឍន៍  ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 599 នាក់

ម្សិលមិញ 1331 នាក់

សរុប 524371 នាក់