នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន

X66

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ មានកម្លាំងន គរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីរក្សាទុកគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។ 


ក្នុងរបាយការណ៍បានបញ្ចាក់ថា ជនសង្ស័យ ០២នាក់រួមមាន ៖ ទី១-ឈ្មោះ ឈិន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុ​ខ​​រ​បរជាងឈើ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេ​ញ​ថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ , ទី២-ឈ្មោះ ឈិត វេត ភេទប្រុស អា​យុ​៣១​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខ​ណ្ឌសែនសុខ។ ព្រមទាំងដកហូតក្រាម​ស​ថ្លា ០១កូនថង់តូច , ទូរសព្ទ័ដៃ០២គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាកស៊ីរ៉ុស្ស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ1V-6541។ ប​ច្ចុប្បន្ននេះ​ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 604 នាក់

ម្សិលមិញ 1331 នាក់

សរុប 524376 នាក់