ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន

X71

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿង ញៀ​ន នៅចំណុចតាមផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែ​ន​សុខ ។ នេះបើយោងតាមរបាយការណ៍បានឲ្យដឹងពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិ​កា​រ​នគ​រ​បា​លខណ្ឌសែនសុខ នៅ​ព្រឹ​កថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ។

ជ​នសង្ស័យ ០៣នាក់រួមមាន ៖ ទី១-ឈ្មោះ វ៉យ វណ្ណះ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទ​ប់​ជួល ភូមិត្រពាំងល្វា សង្កាតកាកាប ខណ្ឌ​ពោ​ធិ៍សែនជ័យ, ទី២-ឈ្មោះ វ៉យ វណ្ណេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរក​ម្ម​ក​រសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាតកាកាប ខណ្ឌពោ​ធិ៍​សែ​នជ័​យ​ ,និងទី៣-ឈ្មោះ ចាន់ ណារី ភេទប្រុស អា​យុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាតកាកាប ខណ្ឌពោធិ៍សែនជ័យ (ពិនិត្យ​ទឹ​ក​នោម)។ 
ក្នុ​ងនោះ សមត្ថកិច្ចបានដកហូតម៉ូតូ០១គ្រឿង ម៉ាកICON ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AE-9456 និងទូរសព្ទ័​ដៃ០​៤គ្រឿងផងដែរ ។ បច្ចុ​ប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតា​ម​និតិវិធី ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 531 នាក់

ម្សិលមិញ 1331 នាក់

សរុប 524303 នាក់