ឡិចស៊ីស RX330 បើកលឿន ជ្រុលចង្កូតឡើងសួន បុកស្លាកប៉ាន់ណូ រងរបួសធ្ងន់

ភ្នំពេញ៖ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី យប់រំលងអធ្រាត ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ​។

រថយន្តឡិចស៊ីស RX330 មួយគ្រឿង ពណ៌ស បើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូត​ឡើងលើសួនច្បារ បុកស្លាកប៉ាន់ណូ បណ្តាលឲ្យរថយន្តក្រឡាប់ ​រងការខូចខាតស្ទើរតែទាំងស្រុង ចំណែកម្ចាស់រងរបួសធ្ងន់ ។

តាមបញ្ជាក់ពីប្រជាពលរដ្ឋ ដែលឃើញហេតុ​ការណ៍នេះ ​បានឲ្យដឹងថា ​គេឃើញ​រថយន្តម៉ាកឡិចស៊ីស RX330 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-6779 បើកបរទិសដៅ ពីលិចមកកើត ក្នុងល្បឿនលឿន​ បានរេចង្កូត​ឡើងលើ សួនច្បារពុះចែកទ្រូងផ្លូវ បុកស្លាកប៉ាន់ណូ​ ហើយរថយន្ត​បានក្រឡាប​ ​រងការខូចខាតស្ទើរតែទាំងស្រុង ចំណែកម្ចាស់រងរបួសធ្ងន់ ត្រូវបានរថយន្តដឹកទៅ សង្គ្រោះបន្ទាន់នៅមន្រ្តីពេទ្យ​ ។ ​

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានវាស់វែងនិងស្ទូចយក រថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ ទៅតាមនិតិវិធីច្បាប់ ៕

35272119_467006677092283_6692291467940986880_n 35286532_467006600425624_3008308601514098688_n 35298107_467006620425622_2084181997629997056_n 35306008_467006623758955_5444138679977115648_n

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 576 នាក់

ម្សិលមិញ 893 នាក់

សរុប 955422 នាក់