ពលរដ្ឋប្រមាណ៤០ គ្រួសារបានមកគាំទ្រ លោកលួស សឿមនឹងស្នើសុំឯកឧត្តមលឹម សំណាងជួយរកយុត្តិធម៌ ចំពោះការរំលោ​ភ​បំ​ពា​ន​ដី​ធ្លីពីសំណាក់អ្នកមានប្រាក់ មានអំណាច

v14

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃ ១១ កើតខែអស្សុជ ពុទ្ធស័ករាជ ២៥៦៣នាវេលាម៉ោ​ង០​៩និ​ង​៤​៣​នា​ទី​​ម្សិលមិញនេះពលរដ្ឋប្រមាណជាង ៤០ គ្រួសារបានមកជួបជុំគ្នានឹងគាំទ្រលោកពូ លួសសឿមដែលរងការជិះជាន់នឹងរឿ​ង​​វិវា​ទិ៌​ដី​ធ្លីពី សំណាក់អ្នកមានប្រាក់និងមានអំណាចឈរនៅពីក្រោយខ្នងបានស្នើសុំដល់ ឯកឧត្តមលឹមសំណាងសមាជិកឧ​ត្ត​ម​ក្រុ​ម​​​ប្រឹក្សាពិគ្រោះនិងផ្តល់យោលបល់មកពីគណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីស្វែងរកតម្រុយនិងភាពយុត្តិធម៏ជូនគា​ត់​​ផ​ង​​​ ។

ពលរដ្ឋម្នាក់ក្នុងចំណោម ៤០ គ្រួសារបានលើកឡើងថា ពួកគាត់មិនបានត្រូវគេបង្ខំ ឬជួលអោយមកនោះទេ ពោលគឺពួកគា​ត់​​មកទីតាំងដីចំណុចភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រីនេះគឺដើម្បីគាំទ្រលោកពូលួស សឿមដែលត្រូវបានរងការជិះជាន់និ​ង​​គាបសង្កត់ ពីលោក ម៉ក់វណ្ណះដែលបានអះអាងថា ដីនោះជាកម្មសិទ្ធរបស់គាត់ ។ ក្នុងនោះផងដែរលោកអុំ ប្រុសម្នាក់ក្នុងចំ​ណោ​​មនោះ បានអោយដឹងផងដែរថា គាត់គាំទ្រលោកលួសសឿមដោយគាត់បានបញ្ជាក់ថាដីនោះ ឈ្មោះលួស សឿមបានកាន់​កា​​ប់តាំងពីឆ្នាំ១៩៧៩មកម្លេះ ហើយក៏មានប្រថាប់ត្រាទទួលស្កាល់ពីលោក មេឃុំ ត្បែងស្រុកបន្ទាយស្រី ខេត្តសៀមរាបផង​ដែ​​រ​។​

ចំណែកលោកលួសសឿមបានរៀបរាប់អោយដឹងដែរថា រូបគាត់បានកាន់កាប់ដីនេះចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុ​ប្ប​​ន្ននេះក៏ស្រាប់តែមានឈ្មោះម៉ក់វណ្ណះបានមកដេញគាត់អោយចេញពីដី នោះដោយលោកម៉ក់វណ្ណះនិយាយថាដីនេះគាត់បា​ន​​​​ទិញពីបុគ្គល ២នាក់បានលក់មកអោយគាត់អស់ហើយ ដោយឡែក ឯកឧត្តម លឹម សំណាង សមាជិកឧត្តមក្រុមប្រឹក្សាពិ​គ្រោះ​​និងផ្តល់យោបល់ដែល អញ្ជើញមកពីគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបានអោយដឹងទៀតថា ឯកឧត្តមនិងខិតខំប្រឹងប្រែ​​​ងស្វែងរកតម្រុយ ដែលពាក់ព័ន្ធ និងអ្នកដែលឈរ នៅពីក្រោយខ្នងក្នុងករណីនេះ ។ ឯកឧត្តមបានបន្តទៀតថារឿងរ៉ាវនេះ​​គឺ​ជាជម្ងឺរាំរ៉ៃមួយដែលបានកើតឡើងនិងរីករាលដាលជាបន្តបន្ទាប់ហើយក៏កើតឡើងជារឿយៗផងដែរហើយឯកឧត្តមនឹ​ង​ប​ន្តស្វែរកភាពយុត្តិធម៌ជូនជនដែលរងគ្រោះ ពិតប្រាកដយោងតាមអនុសាស្ត្រឈ្នះៗ របស់រាជរដ្ឋាភិបាលដែលមានប្​រមុ​ខ​ដឹ​​កនាំ​​​​គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ បើយោងតាមការអះ​អា​ង​ពី​លោ​​ក​មេភូមិ និងលោកមេឃុំបានអោយដឹងដែរថា ដីខាងលើនេះពិតជាដីកម្មសិទ្ធិរបស់ឈ្មោះលួស សឿមពិតប្រាកដមែន ។ គា​​​ត់​ប​ន្ត​ដែរថា ឈ្មោះលួស សឿម មិនបានលក់ទៅអោយឈ្មោះម៉ក់ វណ្ណៈទេ ។ ទាក់ទិនទៅនិងរឿងរ៉ាវមួយនេះ អង្គភាពយើង​មិ​នអាចសុំការបំភ្លឺបានឡើយពីអាជ្ញាធរស្រុកបន្ទាយស្រី បាននោះទេដោយមិនមានលេខទូរសព្ទ័សម្រាប់ទំនាក់ទំនង ។  

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 507 នាក់

ម្សិលមិញ 893 នាក់

សរុប 955353 នាក់