លោក ខែម វិបុល អធិការដ្ឋាននគរបាលស្រុកទឹកផុស សហការជាមួយកម្លាំងផ្នែករដ្ឋ​បាលព្រៃឈើរមាសបានចុះទៅធ្វើការបង្ក្រាបគោយន្តដឹកឈើខុសច្បាប់មួយគ្រឿងដែលមានផ្ទុកឈើប្រមាណជា ១០ ម៉ែត្រគូប

v18

ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង ១ៈ០០នាទីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹ​ក​ផុ​ស​ ដឹកនាំដោយលោក ខែម វិបុល សហការជាមួយកម្លាំងផ្នែករដ្ឋ​បាលព្រៃឈើរមាសបានចុះទៅធ្វើការបង្ក្រាបគោយន្តដឹ​ក​ឈើ​ខុសច្បាប់មួយគ្រឿងដែលមានផ្ទុកឈើប្រមាណជា ១០ ម៉ែត្រគូប នៅចំណុចភូមិបឹងស្ទេង ឃុំជៀប ស្រុកទឹកផុស ខេត្តកំ​ព​ង់ឆ្នាំង ។ ក្រោយធ្វើការបង្ក្រាប មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានហៅស្រ្តីពីនាក់ជាម្ចាស់ឈេីទៅបំភ្លឺ ចំពោះវត្ថុតាងត្រូវបាន​ស​ម​ត្ថកិច្ចជំនាញ ធ្វើការវាស់វែង  ។

បច្ចុប្បន្នគោយន្តនិងឈើ ត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាស ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 355 នាក់

ម្សិលមិញ 655 នាក់

សរុប 1273975 នាក់