ឯកឧត្តម ឈួរ ច័ន្ទឌឿនអញ្ជើញចុះពិនិត្យការជួសជុលផ្លូវតាមបណ្តោយផ្លូវជាតិលេខ៥ប្រវែង៤៤៥ម៉ែត្រ និង ទទឹង ១៤ម៉ែត្រក្រាលកៅស៊ូប្រភេទ​A​​C និងប្រព័ន្ធលូ ២៣០ម៉ែត្រស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

v35

ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃទី១០ ខែតុលាឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម កែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានចុះពិនិត្យមើលអំពីដំណើរការជួសជុលផ្លូវប្រវែង ៤៤៥ម៉ែត្រ និង ទទឹង ១៤ម៉ែត្រក្រាលកៅស៊ូប្រភេទ​A​​C និងប្រព័ន្ធលូ២៣០ម៉ែត្រស្ថិតនៅ​ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងថា ឆ្នាំនេះមន្ទីរសាធារណការនិ​ង​ដឹ​កជញ្ជូនខេត្តកំពង់ឆ្នាំង បានទទួលគម្រោងជួសជុលសាងសង់ផ្លូវលូ ចំនួន៥គម្រោងដែលមានផ្លូវចំនួន៥ខ្សែ មានដូចជាផ្លូវ​ប្រភេទអេស៊ី ប្រភេទDBST និង ផ្លូវក្រាលគ្រួសក្រហម ។ ផ្លូវដែលកំពុងដំណើរការជួសជុលនេះជាផ្លូវក្រាលកៅស៊ូប្រភេទ អេស៊ី​ មានប្រវែង៤៤៥ម៉ែត្រ មានទទឹង ១៤​ម៉ែត្រ និងលូប្រវែង២៣០ម៉ែត្រ ជាថវិការបស់រាជរដ្ឋាភិបាលផ្តល់ដោយក្រសួងសាធារណការនិងដឹកជញ្ជូន អនុវត្តដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្តា​ល​ខែ​ វិច្ចិកា ខាងមុខនេះ  ។

ក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ និង កា​រ​ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីជំនាញមន្ទីរសាធារណ:ការ និង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលបានសហ​កា​រល្អ ជាមួយអាជ្ញាធរដែនដី ក្នុងការងារជួសជុលផ្លូវ ធ្វើប្រព័ន្ធលូបង្ហូរទឹក ក្រាលការ៉ូឡានៅតាមចិញ្ចើមផ្លូវក្នុងក្រុងកំពង់ឆ្នាំ​ង​  អោយមានសោភ័ណ្ឌភាព ល្អដើម្បីចូលរួមប្រលងប្រណាំងទីក្រុងស្អាតអាស៊ាន នាពេលខាងមុខនេះ   ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 523 នាក់

ម្សិលមិញ 893 នាក់

សរុប 955369 នាក់