ថ្ងៃនេះច្រើនម្លេះ !នគរបាលខណ្ឌសែនសុខ បានបញ្ជូ​ន​ជនសង្ស័យ២១នាក់ ទៅកាន់​តុ​លាការ៣ករណីផ្សេងគ្នា

photo_2019-10-15_13-05-50

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបញ្ជូ​ន​ជនសង្ស័យ ចំនួន២១នាក់ ពាក់ព័ន្ធ ករណីលួច រក្សាទុក និង ប្រើប្រាស់គ្រឿងញៀនទៅតុលាកា ។ ការបញ្ជូនខ្លួនជនសង្ស័យទាំងនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៩ នេះ​។​ យោងតាមរបាយការណ៍របស់នគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ​ជនសង្ស័យទាំង២១នាក់ខា​ង​លើ​នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន​ក្នុងមូលដ្ឋានកន្លងមក។

ក្នុងនោះករណីប្រើប្រាស់គ្រឿងញៀនរក្សាទុកគ្រឿងញៀនរណីលួចសរុប២១នាក់។ហើយបានបញ្ចាប់នីតិ​វិ​ធី​ សាកសួរ និ​ងក​សា​ង​សំណុំរឿង​ទៅតុលាកានៅព្រឹកនេះផងដែរ​។  ​ជនស​​​ង្ស័​​​យ​ទាំង២១នាក់ខាងលើនេះ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករ​ណី​ខាងលើនេះ ពិតប្រាកដមែន។


​​លោក​វរៈ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ​ណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហ​ការ​ណ៍​ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេ​ង​​ទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បា​​​ន​​ទាន់ពេ​លវេលាផង​ដែ​រ​ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 147 នាក់

ម្សិលមិញ 671 នាក់

សរុប 1337566 នាក់