បង្រ្កាបទីតាំងរ៉ែមាសខុសច្បាប់នៅស្រុកសំបូរ ដែលកំពុងលួចធ្វើអាជីវកម្ម ក្បែរតំបន់ក្រុមហ៊ុនរ៉ែរបស់ចិន

photo_2019-10-16_14-57-05

ខេត្តក្រចេះ ៖ ទីតាំងរ៉ែដ៏ធំមួយនៅព្រៃតំបន់រ៉ែក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ដែលសមត្ថកិច្ចបានកំណត់ថា ជាទីតាំងសិប្បកម្មកែច្នៃរ៉ែមាសដោយខុសច្បាប់ត្រូវបានធ្វើការ បង្រ្កាបសារជាថ្មីម្តងទៀតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩  ។

ប្រភពពីក្រុមមន្រ្តី នៃមន្ទីររ៉ែនិងថាមពលបានឲ្យដឹងថា អាជីវកម្មរ៉ែខុសច្បាប់ដ៏ធំមួយកន្លែងនេះ ត្រូវបានក្រុមសមត្ថកិច្ចជំនាញក្រោមការដឹកនាំពីសំ​ណា​ក់លោក ទុត វីនិត ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តចុះធ្វើការបង្រ្កាប។ ​តែយ៉ាងណាក្នុងសកម្មភាពចុះបង្រ្កាបនាថ្ងៃនោះក្រុមសម ត្ថកិច្ចពុំបា​ន​ចាប់ខ្លួនជនដែលពាក់ព័ន្ឋ និងអាជីវកម្មរ៉ែខុសច្បាប់ដ៏ធំមួយនេះទេដោយគ្រាន់ តែធ្វើកិច្ចសន្យាអប់រំនិងរឹបអូសយកសម្ភារៈបម្រើឲ្យមានការជីក​កា​យ​យកដីរ៉ែទាំងអស់នោះ។

នេះជាសកម្មភាពការចុះបង្រ្កាបសាជាថ្មីម្តងទៀត ពីក្រុមសមត្ថកិច្ចជំនាញទៅលើទីតាំង រ៉ែខុសច្បាប់ ដែលកំពុងតែកើតមានក្នុងព្រៃតំបន់រ៉ែ នោភូមិ​អូ​រត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ដោយកាលពីលើកមុន អាជ្ញាធរមានសមត្ថកិច្ចធ្លាប់បានបើកប្រតិបត្តការទ្រង់ទ្រាយធំបង្រ្កាប ទីតាំងរ៉ែខុសច្បាប់មានជា​ច្រើនកន្លែងនៅតំបន់នោះ ទើបធ្វើឲ្យការជីកកាយរុករករ៉ែពីក្រុម ឈ្មួញតូចធំត្រូវបានស្ងាត់មួយរយះពេល។

សកម្មភាពការចុះបង្រ្កាបសារជាថ្មីពីក្រុមអាជ្ញាធរមានសមត្ថកិច្ចនេះ ក៏ត្រូវបានគេ និយាយថា បានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនវិនិ​យោ​គ​រ៉ែមាសរបស់ចិនមួយ ឈ្មោះថា ស៊ឹងយ៉័ងគ័ងយិ ជាក្រុមហ៊ុនមានច្បាប់វិនិយោគរ៉ែមាសដ៍ធំមួយនៅតំបន់ខាងលើ។​កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុម​ហ៊ុ​ន​រ៉ែមាសចិនដ៏ធំមួយនេះ បានប្តឹងមកអាជ្ញាធរឲ្យជួយ អន្តាគមន៍ទប់ស្កាត់ការជីកកាយយករ៉ែរបស់ឈ្មួញ នៅតំបន់ជុំវិញបរិវេណរបស់ក្រុមហ៊ុន និង កា​រ​ប្តឹងឲ្យមានការជួយទប់ស្កាត់ការចូលលួចរ៉ែមាស ពីក្រុមជនមិនស្គាល់មុខនៅក្នុងបរិវេណ ក្រុមហ៊ុន។

បើទោះជាបែបណា សកម្មភាពរបស់សមត្ថកិច្ចដែលតែងតែចុះបង្រ្កាបលើទីតាំងរ៉ែមាស ជាច្រើនលើកច្រើនសារ ពីសំណាក់ក្រុមសមត្ថកិច្ចនេះ ក៏ត្រូវគេ​មើ​លឃើញថាគឺហាក់មិន ទទួលលទ្ឋផលជាវិជ្ជមាននោះទេ។ ដោយសារទីតាំងរ៉ែនៅតំបន់នោះ ត្រូវបានគេនិយាយថា បានកើតមានជាយូរយាណាស់មក​ហើ​យគឺតាំងពីមុននិងក្រុមហ៊ុន ចិនមកវិនិយោគម្លេះ។

បើតាមការលើកឡើងឲ្យដឹងពីពលរដ្ឋនៅតំបន់នោះបាននិយាយថា ពលរដ្ឋដែលរស់ នៅតំបន់នេះគ្មានរបរអ្វីក្រៅពីការធ្វើរ៉ែមាសនោះទេ។ដោយអាជីវ​ក​ម្ម​នេះគឺពួកគាត់បានធ្វើតៗ គ្នាតាំងពីដូនតាមកម្លេះ។ ពួកគាត់ថា ការធ្វើអាជីវកម្មរបស់ពួកគាត់គឺធ្វើឡើងជាលក្ខណះ គ្រួសារនៅក្រោយផ្ទះក្បែរៗ​ភូ​មិ ។ ពួកគាត់ថា ការធ្វើរបស់ពួកគាត់គឺសុទ្ឋតែធ្វើនៅតាមរណ្តៅ ចាស់ៗសល់កាកដីរ៉ែពីក្រុមហ៊ុនវិនិយោគរបស់ចិន មិនមានការជីករណ្តៅដីថ្មីមកធ្វើនោះ​ទេ ៕

 

 

 

         

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 289 នាក់

ម្សិលមិញ 1998 នាក់

សរុប 589112 នាក់