បើសម្ថកិច្ចមិនយកច្បាប់ចរាចរណ៍មកអនុវត្តទេ ជនល្មើសនៅតែមិនរាងចាល....

x81

បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តរកើតមានជារៀងរាល់ថ្ងៃ បើកភ្នែកមកឃើញបុក ស្លាប់ របួស  ខូចខាតទ្រព្យសម្បត្តិ។ល។ បញ្ហាទាំងអស់នេះ បើតាមមតិប្រជាពលរដ្ឋលោកមើលឃើញថារឿងគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានរាល់ថ្ងៃនេះបង្ករចេញមកសម្ថកិច្ចមិនយកច្បាប់មកអនុវត្ត។ កន្លងមកការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការត្រួតពិនិត្យបច្ចេកទេសយានយន្ត ការពិនិត្យទឹកនោមអ្នកបើកបរ បានធ្វើទ្បើងបានយ៉ាងល្អគួរអោយកត់សម្គាល់ តែ! អ្វីដែលធ្វើអោយគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានដដែលៗរាល់ថ្ងៃនេះ បើតាមមតិប្រជាពលរដ្ឋលោកមើលឃើញថាការអនុវត្តច្បាប់របស់ប៉ូលីសចរាចរណ៍នៅមានកម្រិត បើជនល្មើស បុកគេស្លាប់សងលុយ បុកខូចខាតទ្រព្យសម្បត្តិធ្វើសងវិញអញ្ចឹង ជនល្មើសមិនរាងចាលនិងទង្វើររបស់ខ្លួន ហើយច្បាប់ចរាចរណ៍ដែលខំតាក់តែងមកគ្មានប្រសិទ្ធីភាព ?។

ប្រជាពលរដ្ឋសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល និងមន្ត្រីជំនាញទាំងអស់ មេត្តាចាត់វិធានការទៅលើជនល្មើស និងជនបង្ករ អោយបានត្រឹមត្រូវតាមច្បាប់ ហើយសូមមេត្តាអនុវត្តច្បាប់អោយស្មើរភាពគ្នា បញ្ឈប់សកម្មភាពអន្តរាគមន៍ ត្រូវយកច្បាប់ចរាចរណ៍មកអនុវត្ត ដើម្បីអោយជនល្មើសរាងចាល ស្គាល់ ដឹង នូវកំហុសរបស់ខ្លួន ៕

G6 H13 H4 images (84) photo_2019-08-03_19-03-47 photo_2019-09-07_18-09-44 photo_2019-08-14_20-09-40 x11 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1104 នាក់

ម្សិលមិញ 1127 នាក់

សរុប 743210 នាក់