កងពលតូចលេខ៧ ទិសយោធភូមិភាគទី៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជួបសំណេះសំណាល ផ្ដាំផ្ញើសួរសុខទុក្ខ និងចែកអាវរងារ ដល់កងកម្លាំងប្រដាប់អាវុធចំនួន ៣៣អង្គភាព

photo_2019-10-20_18-18-05

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩ នៅកងពលតូចលេខ៧ ទិសយោធភូមិភាគទី៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល ផ្ដាំផ្ញើសួរសុខទុក្ខ និងចែកអាវរងារ ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់កងកម្លាំងប្រដាប់អាវុធចំនួន ៣៣អង្គភាព នៅទិសទី១ យោធភូមិភាគទី៤ ដែលអំណោយនេះមិនមែនចែកជូនតែឥឡូវនេះទេ គឺចែកជូនជារៀងរាល់ឆ្នាំ សម្តេច លោកតែងតែយកចិត្តទុកដាក់ នាពេលរដូវភ្លៀងលោកតែងតែយកអាវភ្លៀងមកជូន នៅពេលរដូវរងារលោកតែងតែយកអាវរងារមកជូន ហើយការប្រើប្រាស់ មិនត្រឹមតែនៅដៃទាហានប៉ុណ្ណោះទេ គឺទៅដល់ដៃប្រពន្ធ និងកូនទៅទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អគ្គមេបញ្ជាការ បានបញ្ជាក់យ៉ាងច្បាស់ អំពីការឆ្លងបន្ទាត់ក្រហមទាំង២ របស់ជនក្បត់ជាតិ សម រង្សី ដែលបន្ទាត់ក្រហមទី១ គឺមានគំនិតធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយបន្ទាត់ក្រហមទី២ គឺការប្រមាថមើលងាយព្រះមហាក្សត្រ មិនទទួលស្គាល់ព្រះមហាក្សត្រ និងបង្ខំព្រះមហាក្សត្រដាក់រាជ។ ដូច្នេះកងកម្លាំងប្រដាប់អាវុធទាំងមូល មានទាហាន នគរបាល និងកងរាជអាវុធហត្ថ ត្រូវតែចូលរួមថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ ហើយអនុវត្តមុឺងម៉ាត់ ចំពោះជនក្បត់ជាតិ សម រង្សុី ទៅតាមផ្លូវច្បាប់។ កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមលក្ខណៈការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងចូលរួមតាមការអំពា​វ​នាវ​របស់រាជរដ្ឋាភិបាល ការហូបអំបុកសាមគ្គីជាតិ៩វច្ឆិការខាងមុខនេះ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 516 នាក់

ម្សិលមិញ 893 នាក់

សរុប 955362 នាក់