ពង្រឹងគុណភាពទំនិញ! មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យរកឃើញ និងដកហូតភេសជ្ជ:ចម្រុះខូចគុណភាព មួយចំនួន ពីផ្សារជីពាំង ស្រុកពញាក្រែក

photo_2019-10-20_18-26-37

ខេត្តត្បូងឃ្មុំ ៖ ដើម្បីពង្រឹងគុណភាពទំនិញ និងសុវត្ថិភាពម្ហូបអាហារ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត បន្តចុះត្រួតពិនិត្យគុណភាពទំនិញ ផ្សព្វផ្សាយអំពី ការជ្រើសរើស និងរក្សាសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារជីពាំង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា បានថ្លែងបញ្ជាក់ថា មន្ត្រីកាំកុងត្រូល ធ្វើការចុះត្រួតពិនិត្យគុណភាពទំនិញជាគ្រឿងឧបភោគ និងបរិភោគ ដោយពិនិត្យជាតិអ៉ីយ៉ូដទៅលើអំបិលអ៉ីយ៉ូដ និងពិនិត្យទៅលើស្លាកសញ្ញា កាលបរិច្ឆេតផុតកំណត់ប្រើប្រាស់ នៃផលិតផលដែលមានសំបកវេចខ្ចប់ បានដាក់លក់ក្នុងផ្សារជីពាំង។

ជាលទ្ធផលមន្ត្រីជំនាញ តាមរយៈការធ្វើតេស្តបឋមទៅលើអំបិលដែលមានស្លាកសញ្ញាអ៉ីយ៉ូង គឺមានវត្តមានសារធាតុអ៊ីយ៉ូដត្រឹមត្រូវប្រាកដមែន។ ដោយឡែក ចំពោះការត្រួតពិនិត្យរូបវ័ន្ត ទៅលើទំនិញដែលមានសំបកវេចខ្ចប់ផ្សេងទៀត មន្ត្រីកាំកុងត្រូលបានរកឃើញ និងដកហូតទំនិញ ខូចគុណភាព ហួសកាលបរិច្ឆទប្រើប្រាស់ បានចំណនួន២៦ដប ០៥កំប៉ុង និង០៥ប្រអប់ រួមមាន ទឹកស៊ីរ៉ូចំណុះ៧៦០មីលីលីត្រ ចំនួន១៦ដប, ទឹកក្រូចចំណុះ៥០០មីលីលីត្រ ចំនួន០៥ដប, ភេសជ្ជៈសាមូរ៉ៃចំណុះ៣៣០មីលីលីត្រ ចំនួន០៥ដប, ណេសកាហ្វេ១៨០មីលីលីត្រ ចំនួន០៥កំប៉ុង និងទឹកសណ្តែក១១០មីលីលីត្រ ចំនួន០៥ប្រអប់។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលបានធ្វើការបិទ Poster ពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញជាគ្រឿងឧបភោគ និងបរិភោគ ព្រមទាំងធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករមុននឹងយក ទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួស កាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 346 នាក់

ម្សិលមិញ 871 នាក់

សរុប 555614 នាក់